Breaking News

Update News: តុលាការសម្រេចឃុំខ្លួនមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀនហើយ

កណ្តាល៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចចេញដីការឃុំខ្លួនមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ឆបោក” តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ដែលប្រព្រឹត្តនៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កាលអំឡុងឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះ ធូក ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

គួរម្លឹកថា ជននេះ ត្រូវបានកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ មូលហេតុដែលឈាន ដល់ឃាត់ខ្លួនស្ត្រីម្នាក់ជាមន្ត្រីនគរបាលខាងលើ បន្ទាប់ពីមានពាក្យបណ្តឹង ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណី(ឆបោក)លុយ។

ប្រភពដដែលបញ្ជាក់ថា៖ ស្ត្រីជាមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារក៏មាន ហើយមានចេតនាមិនសង៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *