Breaking News

សូមបងប្អូនប្រុងប្រយ័ត្ន​! ភ្លៀងធ្លាក់និងកើនឡើងពីមធ្យមទៅបង្គួរ​ លាយឡំទៅដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី​ ១២ដល់១៨ ខែមេសា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស​​​( ចាប់ពីថ្ងៃទី​ ១២ – ១៨ ខែមេសា ឆ្នាំ២០២៣ )។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ក្នុងរយះពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប​ក្នុងកម្រិតពីខ្សោយទៅ​​​មធ្យម​ គួបផ្សំនិងខ្យល់ប្រែប្រួល ។​

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

– សីតុណ្ណភាពអតិបរមា មានពី ៣៥-៣៩ °C

​​​ – ពីថ្ងៃទី១២-១៤​ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច​ ។ បន្ទាប់ពីនោះបរិមាណ​ភ្លៀង

​​​ និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ​ លាយឡំទៅដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ។​

២-តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C

– ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។​ បន្ទាប់ពីនោះបរិមាណភ្លៀង

​​​​​ និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ​ លាយឡំទៅដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ។​

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម​ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ​៕SRN

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *