Breaking News

ល្ងាចនេះ! សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង៦ល្ងាចតទៅ។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងសម័យប្រជុំ លើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈសេចក្ដីសម្រេចលេខ 45 COM 8B.8 តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

​រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំកោះកេរ្តិ៍ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៦៦ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ និងចម្ងាយប្រមាណ ៣៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *