ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៦០នាក់ ដែលក្នុងនោះ ៣០នាក់ នឹងត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិតាមការកំណត់របស់អាជ្ញាធរជាតិ តាមរយៈការប្រឡងប្រជែង និង ៣០ នាក់ទៀត នឹងត្រូវជ្រើសរើសដោយពុំឆ្លងកាត់ការប្រឡងប្រជែង ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិខ្ពស់ ដូចជាអតីតចៅក្រម អតីតព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រីសាធារណៈដែលមានបទពិសោធន៍ក្នុងការងារដោះស្រាយវិវាទជាដើម។
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញ ស្របតាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕