Breaking News

ឯកឧត្ដម ស៊ុយ ជីហ៊ាង និងក្រុមការងារ អញ្ចើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាប្រធានក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត តំណាងឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង និងក្រុមការងារ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាប្រធានក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស នៅសង្កាត់ច្រកម្ទេស ចំនួន៣ភូមិបន្ថែមទៀត គឺភូមិធ្លក , ភូមិព្រៃផ្តៅ និងភូមិថ្មី ដើម្បីត្រៀមខ្លួន ឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ស៊ុយ ជីហ៊ាង បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដម លី ធុជ ជូនដល់ប្រធានក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស ព្រមទាំងអំពាវនាវឲ្យត្រៀមខ្លួន សម្រាប់ចូលរួមដំណើរការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ។

ឯកឧត្ដម ស៊ុយ ជីហ៊ាង និងក្រុមការងារបានស្តាប់ និងចូលរួមដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះផងដែរ៕ដោយ៖ សិរី នាគ

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *