Breaking News

ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ឃាត់ ឈានដល់ឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិតផលកូលាយកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត

ខេត្តពោធិ៍សាត់ ៖ ភ្លាមៗមុននេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានចាប់ឃាត់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះ រួចឃុំខ្លួនជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា ៖ ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុង មិនខ្វាយខ្វល់ពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើន គិតថាមិនមានអ្នកណាធ្វើអ្វីកើត។

ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ ចោទប្រកាន់ ហើយចៅក្រមសើុបសួរ បានសម្រេចឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានសួរទៅកាន់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ផងដែរថា ៖ តើមន្ត្រីនគរបាលយុត្តិធម៌បង្ក្រាបដោយឯកឯងតាមរយៈស្រាវជ្រាវមានតម្រុយពិរុទ្ធភាពនៃបទល្មើសផលិតផលកូលាយកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត ឬ តាមដីកាតុលាការ ! លោកបានបញ្ជាក់ថា ៖ រឿងនេះខ្ញុំបានបំភ្លឺហើយ ហេតុអីនៅសួរ ! បើចង់ដឹងច្បាស់ មកខេត្តពោធិ៍សាត់ ខ្ញុំក៏ចង់ជួបដែរ ! លោកបន្តថា ៖ ខ្ញុំមិនឆ្លើយទេ ! បើចង់ដឹងមកខេត្តពោធិ៍សាត់មក ….,! ៕ប្រភព៖ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»

Check Also

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់!

Leave a Reply

Your email address will not be published. Required fields are marked *