ខេត្តពោធិ៍សាត់៖ បទបញ្ជាក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឲ្យអាជ្ញាធរមានសមត្ថកិច្ចជាពិសេសក្រសួងកសិកម្មតាមរយៈសេនាធិការគឺខណ្ឌរដ្ឋបាលជលផលបង្ក្រាបបទល្មើសនៅតំបន់ទន្លេសាបអោយបានជាបន្ទាន់និងមាន ប្រសិទ្ធភាពបំផុតនោះ រហូតមកដល់រសៀលថ្ងៃទី 26 ខែមិនាឆ្នាំ 2022 នេះខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ទើបតែរៀបចំផែនការដើម្បីបង្ក្រាបបទល្មើសតែប៉ុណ្ណោះ។ ប្រសិនបើពួកអ្នកប្រព្រឹត្តល្មើសមានបំណងរត់គេចពីការទទួលខុសត្រូវនោះ ពួកគេអាចទៅដល់ជើងមេឃបាត់ទៅហើយ។
ខេត្តកំពង់ឆ្នាំងបានចាត់វិធានការក្តៅដោយបានចាប់ជនប្រព្រឹត្តល្មើសជាមេខ្លោងក្នុងការនេសាទខុសច្បាប់រួច ហើយកាលពីរសៀលថ្ងៃទី 26 ខែមីនានេះ ។ ក្នុងពេលដែលខេត្តដទៃទៀតកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹក គគ្រេងតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែននោះនៅឯខេត្តពោធិ៍សាត់ដែលបទល្មើសនេសាទក៏ច្រើនសន្ធឹកសន្ធាប់ខ្លាំងដែរនោះនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់លោកភុំវិមលគឺកំពុងតែរៀបចំឯកសារដោយមិនដឹងថាថ្ងៃណាចេញដំណើរនឹងចាត់វិធានការនោះទេ។
នៅតំបន់បឹងទន្លេសាបមន្ត្រីនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលនៅខេត្តកំពង់ឆ្នាំង,កំពង់ធំ,សៀមរាបនិងបាត់ដំបងបានសហការជាមួយសមត្ថកិច្ចជំនាញផ្សេងៗទៀតចុះធ្វើ សកម្មភាពជាបន្តបន្ទាប់ក្រោយពេលប្រមុខរាជរដ្ឋា ភិបាលបានប្រកាសភ្លាមៗ ដោយខុសពីខេត្តពោធិ៍សាត់ដែរមកដល់ពេលវេលានេះទើបតែ”កំពុងរៀបចំ”ដែលប្រការនេះត្រូវគេមើលឃើញថា អាជ្ញាធរខេត្តពោធិ៍សាត់ជាពិសេសនាយខណ្ឌរដ្ឋបាលជលផលនិងមន្ទីរកសិកម្មខេត្តពោធិ៍សាត់មិនបានយកបទបញ្ជារប្រមុខរាជរដ្ឋាភិបាលទុកក្នុងក្រសែភ្នែករបស់ខ្លួនឡើយ។
អភិបាលខេត្តពោធិ៍សាត់លោកជាវតាយបានទទួលរងនូវការស្តីបន្ទោសពីប្រមុខរាជរដ្ឋាភិបាលព្រោះតែមិនអាចចាប់បានជនល្មើសអ្នកនេសាទល្មើសច្បាប់នោះ។ ងាក មកមើលនៅខាងរដ្ឋបាលជលផលនៅគ្រាដែលបណ្ដាខេត្តផ្សេងៗកំពុងធ្វើសកម្ម ភាពយ៉ាងសកម្មគគ្រឹក គគ្រេងល្អក់ខ្មៅទឹកបឹងទន្លេសាបនោះខេត្តពោធិ៍សាត់ទើបតែកំពុងរៀបចំ។ ប្រការនេះគេអាចយល់បានថានាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់មានចេតនាឲ្យពួកអ្នកនេសាទល្មើសច្បាប់រត់គេចខ្លួនចេញដំណើរទៅតាមក្រោយ។
ទង្វើដូចលោក ភុំ វិមល នេះហើយបានជាបទល្មើសនេសាទកើតមានព្រោងព្រាតគគិ្រកគគ្រេងហើយគ្មានដែលបង្ក្រាបបានអ្វីជាដុំកំភួននោះឡើយ ។ ព្រោះតែការងាររយីករយាកមិនទាន់សភាពការណ៍និងអាចនិយាយបានថាជាឱកាសបិទភ្នែកបត់ដុំដៃដើម្បីឱ្យពួកជនល្មើសមានឱកាសរត់គេច។ ពួកជនល្មើសនិងពួកមន្ត្រីជលផលគឺជាអណ្ដាតនិងធ្មេញ។ជាពិសេសជាងនេះទៅទៀតពួកគេមិនខ្វល់នឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ៕SRN