Breaking News

ឯកឧត្ដម ស៊ុយ ជីហ៊ាង៖ “មានផ្លូវ គឺមានសង្ឃឹម” ក្រុមការងារគណបក្សCPPចុះជួយសង្កាត់ច្រកម្ទេស ចុះពិនិត្យមើលសមិទ្ធផលនានា និងដំណើរការស្ថាបនា-ស្តារប្រព័ន្ធប្រឡាយ លូឡើងវិញ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជន ចុះជួយសង្កាត់ច្រកម្ទេស ក្រុងបាវិត ចុះពិនិត្យមើលសមិទ្ធផលនានា និងដំណើរការស្ថាបនា-ស្តារឡើងវិញ ប្រព័ន្ធប្រឡាយ លូ នៅក្នុងមូលដ្ឋានសង្កាត់ច្រកម្ទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ការចុះពិនិត្យនេះដឹកនាំដោយឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា ចុះជួយសង្កាត់​ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម លី ធុជ ប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានក្រុងបាវិត។

ក្នុងឱកាសនោះឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា  ក៏បានផ្តល់ថវិកាមួយចំនួន និងប្រព័ន្ធបំពងសំឡេង ដល់មូលដ្ឋាន​គណបក្ស​សង្កាត់ ដើម្បីត្រៀមក្នុងដំណើរការឃោសនាបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​អាណត្តិទី៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕ដោយ៖សិរី នាគ

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *