ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលប់ឈ្មោះនាយទាហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទចំពោះ វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។ នេះបេីយោងតាមអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល មានដូចខាងក្រោម៖
មាត្រា១ ត្រូវបានលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ។
មាត្រា២ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
មាត្រា៣ រដ្ឋមន្ត្រីទទួលបន្ទុកទី ន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕SRN