Breaking News

អង្ករចំនួន១តោន ត្រូវបានក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ដែនដីអាណាចក្រខ្មែរឧបត្ថម្ភដល់សាលាឃុំព្រៃឃ្មុំ

(ខេត្តកំពត) ដើម្បីរួមចំណែកជួយកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២២ ក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ដែនដីអាណាចក្រខ្មែរ(អភិវឌ្ឍន៍ដីឡូតិ៍)បានឧបត្ថម្ភអង្ករចំនួន ១ តោនដល់សាលាឃុំព្រៃឃ្មុំ ដើម្បីរដ្ឋបាលឃុំចាត់ចែងដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតស្បៀង។

លោកប៉ុក វិចិត្រតំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា: ដើម្បីរួមចំណែកជាមួយអាជ្ញាធរឃុំក្នុងការដោះស្រាយការខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំដែលកំពុងជួបការខ្វះខាត ក្រុមហ៊ុនយើងខ្ញុំសូមចូលរួមចែករំលែកការខ្វះខាតខាងលើរបស់ពលរដ្ឋជាមួយអាជ្ញាធរឃុំដោយបាននាំស្បៀងជាអង្ករចំនួន ១ តោនជូនដល់សាលាឃុំព្រៃឃ្មុំនាថ្ងៃនេះដើម្បីឲ្យឃុំចាត់ចែងជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតជាក់ស្ដែង។ លោកតំណាងក្រុមហ៊ុនបានឱ្យដឹងផងដែរថា:ក្នុងការរួមចំណែកជាមួយអាជ្ញាធរខាងលើ  ថ្នាក់ស្រុកនិងឃុំនាពេលកន្លងមកថ្មីៗនេះក្រុមហ៊ុនរបស់យើងខ្ញុំបានជួយឧបត្ថម្ភថវិកាដល់អនុសាខាកាកបាទក្រហមស្រុកទឹកឈូនាពេលកន្លងមកថ្មីៗនេះចំនួន ៥០០ដុល្លារ និងកាលពីថ្ងៃទី ៤ ខែកក្កដាមកថ្មីៗនេះក្រុមហ៊ុនលោកបានជួយឧបត្ថម្ភវិទ្យុទាក់ទងចំនួន ១០ គ្រឿងដល់សាលាឃុំព្រៃឃ្មុំ(អៃកូម)ដើម្បីជួយសម្រួលការលំបាកក្នុងការងារទំនាក់ទំនងការងារផ្សេងៗនៅក្នុងឃុំ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនយើងខ្ញុំបាននាំយកអង្ករចំនួន១តោនមកឧបត្ថម្ភបន្ថែមទៀតដល់សាលាឃុំផងដែរ។

  ជាកិច្ចឆ្លើយតបក្នុងឱកាសនោះលោក គុយ យ៉ា មេឃុំព្រៃឃ្មុំបានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ដែនដីអាណាចក្រខ្មែរដែលបានរួមចំណែកជួយចែករំលែកនូវការលំបាកមួយចំនួនរបស់រដ្ឋបាលឃុំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំដូចជាការឧបត្ថម្ភវិទ្យុទាក់ទងចំនួន១០គ្រឿងនាពេលថ្មីៗនេះ ហើយថ្ងៃនេះក្រុមហ៊ុនបានជួយឧបត្ថម្ភអង្ករចំនួន១តោនសំរាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងឃុំយើងខ្ញុំនាថ្ងៃនេះទៀត យើងខ្ញុំជួសមុខឲ្យអាជ្ញាធរឃុំនិងប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូលសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតនិងសូមជូនពរដល់ក្រុមហ៊ុនអោយមានអតិថិជនទំនាក់ទំនងកាន់តែច្រើន និងសូមប្រសិទ្ធិពរ ៤ ប្រការគឺអាយុ វណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *