Breaking News

បើករថយន្ដស៊ីញ៉ូស្ដាំបត់ឆ្វេងត្រូវរថយន្តមួយគ្រឿងទៀតបុកបញ្ឆិតពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត lexus GS300 មួយគ្រឿងសុីញ៉ូស្ដាំបត់ឆ្វេង ត្រូវបានរថយន្ត toyota prius មួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបញ្ឆិតពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខវត្តទួលសុភាឃួន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus GS 300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AF-9882ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ តែរថយន្តបើកភ្លើងស៊ីញ៉ូខាងស្ដាំ ស្របពេលនោះក៏មានរថយន្តtoyota priusគ្រឿងថ្មីស្រឡាងមិនទាន់ធ្វើស្លាកលេខពណ៌ខ្មៅធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបញ្ឆិតពីចំហៀងរថយន្ត lexus ផ្នែកខាងឆ្វេង ពេញពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត prius រងការខូចខាតផ្នែកខាងមុខខាងស្ដាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចូលមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត២ ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងរថយន្ត lexus បានចេញសំណងចំនួន២៥០ ដុល្លារ ទៅឲ្យភាគីរថយន្ត prius ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *