Breaking News

ពលរដ្ឋស្នើអោយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះពិនិត្យនិងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ (កាស៊ីណូ) ដែលកំពុងដំណើរការ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋរស់នៅជិតទីតាំងដែលគេសង្ស័យថាមានបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងជាលក្ខណះកាស៊ីណូដែលកំពុងបើកដំណើរការយ៉ាងអានាធិបតេយ្យទាំងថ្ងៃទាំងយប់នោះពួកគាត់ស្នើអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជួយចុះទៅបង្ក្រាបផង។ ទីតាំងនោះស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ពលរដ្ឋដែលឃើញពីសកម្មភាពអ្នកដែលចេញចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះនិងបានបង្ហើបអោយដឹងថានៅខាងក្នុងផ្ទះនោះមានដាក់តុល្បែងចំនួន០៣តុ។ ប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ទីតាំងខាងលើនោះគឺមិនងាយក្នុងការបង្ក្រាបនោះទេព្រោះមានសមត្ថកិច្ចម្នាក់ដែលគេដឹងថាធ្វើការនៅក្រសួងមហាផ្ទៃជាអ្នកមើលការខុសត្រូវដូច្នេះហើយត្រឹមអាជ្ញាធរថ្នាក់ខណ្ឌអីប្រហែលជាមិនហ៊ានទៅក្បែនោះទេ។

ពលរដ្ឋរស់នៅក្បែៗទីតាំងខាងលេីបានអោយដឹងទៀតថាកន្លងមកគេដាក់ស្លាកយីហោ​ បន្ទប់ប៊ីយែអាកាសយានដ្ឋាន​ តែដោយសារមានអ្នកសារព័ត៌មានចុះផ្សាយច្រេីនពេក​ ក៏បានដោះស្លាកយីហោចេញបច្ចុប្បន្នមានតែស្លាកយីហោមួយប៉ុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។

ទីតាំងខាងលេីបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់ អង្គុយយាម​នៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។

កន្លងមកលោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីបានបញ្ជាឲ្យចៅហ្វាយខណ្ឌទាំង១៤​ខណ្ឌបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ​ ដេីម្បីអនុវត្តតាមគោនិយោបាយភូមិ​ សង្កាត់មានសុវត្តិភាព​ ជៀសវៀងកេីតអំពេី​ លួចឆក់ប្លន់​ ជាដេីម។ តែផ្ទុះទៅវិញ​ ហេតុអ្វីបានជាជនជាតិចិនចូលមករស់នៅប្រទេសយេីងហេីយបែជាហ៊ានបេីកកន្លែងល្បែងស៊ីសង​ ប្រភេទកាស៊ីណូទៀតផង​ មិនត្រឹមតែប៉ុណ្ណោះមានទាំងសមត្ថកិច្ចអ្នកមេីលការខុសត្រូវឲ្យទៀត? ។

ពលរដ្ឋសង្ឃឹមថា​ លោក​ ហែម​ដារិទ្ធិ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនឹងលោកម៉ន វុធី ធិការនគរបាលខណ្ឌមានវិធានការចំពោះទីតាំងនេះ។ 

ពាក់ព័ន្ធនិងករណីបើកល្បែងស៊ីសង (កាស៊ីណូ) ខាងលើនេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មិនអាចសំការបំភ្លឺពី លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានទេ   ប៉ុន្តែលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់អ្នកព័ត៌មានក្នុងស្រុកអោយដឹងថា លោកដឹងហើយៗលិកបានចុះបង្ក្រាបរួចហើយប៉ុន្តែមិនអោយលោកធ្វើមិចបើគេ(ម្ចាស់ល្បែង)នៅតែបើកលេង! ៕ដោយ៖ សិរី នាគ 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *