Breaking News

លោកវរសេនីយ៍ឯក ហួ យ៉ៃ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានក្រសួងមហាផ្ទៃ កោះអញ្ជើញ ឲ្យចូលបំភ្លឺ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួ យ៉ៃ អតីតអធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានក្រសួងមហាផ្ទៃ កោះអញ្ជើញ ឲ្យចូលបំភ្លឺ តាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោងប្រាំបីព្រឹក នៅនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានីខេត្តនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ។

ដើម្បីបំភ្លឺតបតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ តើលទ្ធផលទៅជាយ៉ាងណា ក្រោយពីចូលបំភ្លឺរួច រង់ចាំតាមដានទាំងអស់គ្នា ៕

Check Also

លិខិតបដិសេធរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *