Breaking News

នាយករដ្ឋមន្ត្រីជាប់ឆ្នោតជាប្រធានាធិបតី ពលរដ្ឋស្រីលង្កាខឹងសម្បាយ៉ាងខ្លាំង

បើទោះបី មានសារបញ្ជាក់ច្បាស់លាស់ពីក្រុមបាតុកម្ម ថា លោកRanil Wickremesinghe មិនមែនជាប្រមុខដឹកនាំដែលពលរដ្ឋត្រូវការនោះឡើយ ។ នៅថ្ងៃទី ១៥ខែកក្កដា លោក​ Ranil Wickremesingheបានប្រកាសប្រកួតប្រជែកតំណែងប្រធានាធិបតីស្រីលង្កា។

វិបត្តិនយោបាយនៅក្នុងប្រទេសស្រីលង្កា អាចនឹងបន្តទៅមុខទៀត ក្រោយពេលគណបក្សកាន់អំណាច សម្រេចជ្រើសរើស​នាយករដ្ឋមន្ត្រីRanil Wickremesingheធ្វើជាបេក្ខភាពប្រធានាធិបតី​។

ក្រោយពេលក្រុមបាតុករ សម្រុកចូលផ្ទះប្រធានាធិបតី Gotabaya Rajapaksaបង្ខំឲ្យលោកត្រូវលាលែងចេញពីតំណែង ហើយភៀសខ្លួនចេញក្រៅប្រទេស​។ ក្នុងពេលនេះយុទ្ធនាការឃោសនាបោះឆ្នោត​បានចាប់ផ្តើម ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមមុខ វិបត្តិសេដ្ឋកិច្ច នយោបាយ ទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យ ។

មហាជនស្រីលង្កា បង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីWickremesinghe  ។ ក្នុងពេលនេះនាយករដ្ឋមន្ត្រីបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ។ ទាំងនោះហើយទើបពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង៕

 

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *