Breaking News

យន្តហោះអ៊ុយក្រែនដាំក្បាលផ្ទុះឆេះនៅក្នុងប្រទេសក្រិច​

ក្រុមពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្រិចបានឲ្យដឹងថា នៅថ្ងៃទី​១៦ខែកក្កដា​ យន្តហោះដឹកទំនិញ ដោយមានមនុស្ស​៨នាក់ នៅលើយន្តហោះបានធ្លាក់នៅជិតទីក្រុង Kavala ភាគខាងជើងប្រទេសក្រិច

តាមបណ្តាញទូរទស្សន៍ ERT បានឲ្យដឹងថា យន្តហោះដឹកទំនិញ Antonov An-12 របស់ក្រុមហ៊ុន អ៊ុយក្រែន​ ជួបគ្រោះថ្នាក់ពេលហោះហើរពីស៊ីរី ទៅកាន់ហ្សក់ដង​។ អាកាសយានិកបានស្នើចុះចតជាបន្ទាន់ ដោយបញ្ហាម៉ាស៊ីន ហើយយន្តហោះក៏បានបាត់ទំនាក់ទំនង។

ឃ្លីបវីដេអូ​ដែលបានបង្ហោះនៅលើគេហទំព័រ​ ertnews.gr  បង្ហាញឲ្យឃើញថា យន្តហោះបានដាំក្បាលចុះ ហើយផ្ទុះឆេះតែម្តង ។ ក្រុមជួយសង្គ្រោះប្រទេសក្រិចបានបញ្ជាក់ថា មានមនុស្ស៨នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។

នៅពេលនេះគេមិនទាន់ដឹងថា យន្តហោះខាងលើដឹកទំនិញអ្វីនោះឡើយ ។ ប៉ុន្តែមន្ត្រីពន្លត់អគ្គិភ័យក្រិចបានឲ្យដឹងថា «ទំនិញនៅលើយន្តហោះនោះគឺជាសារធាតុដែលមានគ្រោះថ្នាក់»។ យន្តខាងលើអាចដឹកអាវុធ  ដោយនៅកន្លែងកើតហេតុមានក្លិនចំឡែកដូចជា រំសេវផ្ទុះ៕

 

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *