រដ្ឋាភិបាលទីក្រុងគៀវបានចាត់ទុក តំបន់គ្រីមៀគឺជាទីតាំងយោធា និងជាគោលដៅវាយប្រហារស្រប់ច្បាប់ដោយអាវុធដែលបានផ្តល់ជូនដោយប្រទេសលោកខាងលិច ។
អ្នកនាំពាក្យនាយកដ្ឋានចារកិច្ចរបស់ក្រសួងការពារជាតិអ៊ុយក្រែន លោកVadim Skibitskiy បានប្រកាសថា ទីក្រុងគៀវ ចាត់ទុកតំបន់គ្រីមៀជាទីតាំងយោធាសំខាន់ និងជាចំណុចកណ្តាល សម្រាប់ការដឹកជញ្ជូន អាវុធរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះហើយគឺជា គោលដៅវាយប្រហារស្រប់ច្បាប់របស់អ៊ុយក្រែន ដោយប្រើប្រាស់អាវុធផ្តល់ជូនពីលោកខាងលិច។
លោក Vadim Skibitskiy បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើប្រាស់ កាំជ្រួចមីស៊ីល ប្រភេទ М142 HIMARS និង M270 MLRS ផលិតដោយអាមេរិក សម្រាប់វាយប្រហារទៅលើតំបន់គ្រីមៀ។
លោក Skibitskiy បានបញ្ជាក់ទៀតថា ឧបទ្វីបគ្រីមៀ ក្លាយទៅជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនអាវុធរបស់កម្លាំងទាហានរុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន ។ អាវុធត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមៀ រួមបញ្ជូនទៅកាន់សមរភូមិក្នុងសង្គ្រាមអ៊ុយក្រែន។
កាំជ្រួចមីស៊ីល М142 និង M270 បំពាក់នៅលើរថយន្ត ដោយអាចបាញ់បាន១២គ្រាប់ ទំហុំ ២៧៧មីលីម៉ែត្រ អាចគម្ទេចគោលដៅបានយ៉ាងល្អបំផុត៕