Breaking News

កិច្ចប្រជុំ G20 មិនអាចចេញសេចក្តីប្រកាសរួម ដោយសារតែប្រទេសជាច្រើនរិះគន់រុស្ស៊ី

ប្រទេសជាច្រើន បានថ្កោលទោសរុស្ស៊ី និងស្នើរដល់ទីក្រុងមូស្គូ បញ្ចប់សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងធនាគារជាតិរបស់ប្រទេស G20

ទីក្រុងចាការតា បានប្រកាសថា​«ប្រទេសជាច្រើនបានឯកភាពគ្នាថា ការស្តាសេដ្ឋកិច្ចយឺតយ៉ាវហើយត្រូវ ប្រឈមបញ្ហាជាច្រើន ដោយសារតែលទ្ធផលនៃសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែន ។ បណ្តាប្រទេសបានរិះគន់យ៉ាងខ្លាំង ហើស្នើដល់រុស្ស៊ីត្រូវបញ្ចប់សង្គ្រាម»។

ដោយសារតែមិនមានទស្សនរួមគ្នារបស់បណ្តាប្រទេស កិច្ចប្រជុំមិនអាចចេញសេចក្តីប្រកាសរួម ។ ជំនួសវិញ ឥណ្ឌូនេស៊ី បានចេញសេចក្តីប្រកាសដាច់ដោយឡែកមាន​១៤ទំព័រ ក្នុងនាមជាប្រធាG20។ នៅក្នុងសេចក្តីប្រកាសរបស់ឥណ្ឌូនេស៊ី​​«ប្រទេសមួយ​បានបង្ហាញពីទស្សនរបស់ខ្លួនថា ការដាក់ទណ្ឌកម្ម ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងមុន»

តាមការប្រកាសរបស់រដ្ឋាភិបាល  សមាជិក​ G20 បានព្រមព្រៀងគ្នា​ថា អសន្តិសុខស្បៀងអាហារ  និងថាមពល​ គឺជារឿងដែលត្រូវប្រកាសអាសន្ន ។ ប្រទេសជាសមាជិក ត្រូវតែធ្វើសកម្មភាពរួមដើម្បីទប់ស្កាត់ស្ថានភាពទាំងនោះ៕

 

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *