Breaking News

រថយន្តម៉ាស្តារ បុកជាមួយម៉ូតូស្គុបពី កិនជាប់ពីលើបណ្ដាលឲ្យមានមនុស្សស្រី ៣ នាក់របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងនារីទៀតបើករថយន្តស៊េរីទំនើបម៉ាក់ស្តារមួយគ្រឿងបានបុកជាមួយម៉ូតូស្កូ ពីជិះដោយបុរសម្នាករួមដំណើរនិងនារី ២នាក់ទៀតពេញកំហឹង បណ្តាលកិនកិនជាប់លើ បណ្ដាលឲ្យរងរបួសទាំង៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចមុខមុនទីពេទ្យសែសុខតាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពីពណ៌សពាក់ស្លាកលេខកំពង់ឆ្នាំង1H-2460ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវាក់អើនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកចេញពីចិញ្ចើមផ្លូវ ហើយបានគេចមកឆ្វេងដៃ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាកម៉ាស្ដាពណ៌សូមពាក់ស្លាកលេខភ្នំពេញ2AF-4768បើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តក្លិនពីលើម៉ូតូជាប់ និងរងរបួសធ្ងន់ខាងភាគីម៉ូតូទាំង៣នាក់។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តរួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ បន្ត ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *