Breaking News

មន្ត្រីបរិស្ថានស្នាក់ការអូរងាវ ឆ្មក់បង្ក្រាបបានរថយន្តប្រភេទយីឌុប ដឹកឈើប្រណិត ពេញទ្រុង

កំពង់ធំ ៖ កម្លាំងបរិស្ថាន នៃស្នាក់ការអូរងាវបានឆ្មក់ចាប់បានរថយន្តយីឌុប លួចដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញដែនបរិវេណព្រៃឡង់ ត្រង់ចំណុចច្រកជាំស្វាយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

យោងតាមការអោយដឹងពីមន្ត្រីបរិស្ថានបានខ្សិបប្រាប់អោយដឹងនាយប់ថ្ងៃកើតហេតុថា ករណីនេះគឺមន្ត្រីជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តលួចដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយបានបំលែងរូបភាព តាមរយះគោយន្តកន្រ្តៃ ហើយលើកមកដាក់រថយន្តយីឌុបដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ។

មន្ត្រីបរិស្ថានបានបន្តថា រថយន្តប្រភេទយីឌុបមានស្លាកក្បាល កំពង់ចាម 3A-4601 កន្ទុយមានស្លាកលេខ កំពង់ចាម 4A-1074 ពណ៌ខៀវ លាយពណ៌ស ផ្ទុកឈើប្រភេទលេខ២ សន្និដ្ឋានប្រមាណជា២០ម៉ែត្រគូប ។

បច្ចុប្បន្ននេះរថយន្ត និងវត្ថុតាងទាំងអស់ត្រូវបានមន្ត្រីបរិដស្ថានអូរងាវយកទៅរក្សាទុក នៅឯស្នាក់ការ ចំណែកម្ចាស់ និងតៃកុងរថយន្តបានរត់គេចបានស្រមោល ។

លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអោយដឹងនាថ្ងៃទី២២ ខែកក្កដានេះថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ ហើយករណីនេះគឺម្ចាស់ឈើជាគ្រូបង្រៀននៅស្រុកបារាយណ៍ បានកាន់ចំណារពីថ្នាក់ដឹកនាំ១រូប ក្នុងចំណារនេះគឺដោយស្នើសុំទិញឈើ មកធ្វើផ្ទះចំនួន៣០ម៉ែត្រគុបប៉ុណ្ណោះ កាលពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ លោកក៏បានអនុញ្ញាតិ និងការដឹកជញ្ជូនចុះ តែអោយដឹកតែម្តងប៉ុណ្ណោះ ព្រោះអីក្នុង និងឯកសារផ្សេងៗ ចំណារគឺអនុញ្ញាតិតែម្តងប៉ុណ្ណោះ។

លោកប្រធានមន្ទីរបរិស្ថានខេត្តបានបន្តថា សកម្មភាពនេះលោកបានស្រាវជ្រាវឃើញថា បានយកចំណារថ្នាក់ដឹកនាំក្នុងដៃ មកដឹកជញ្ជូនឈើខុសច្បាប់ប្រហែលជា ៣ដងមកហើយ រូបលោកក៏បានដឹងថា មានការឃុបឃិតថ្នាក់ក្រោមៗ ប៉ុន្តែពេលនេះលោកមិនអាចលើកលែងឡើយ ។

លោកបានបញ្ជាក់ថា បញ្ហាឈើខាងលើនេះ ក្នុងសន្ឋិដ្ឋានឈើប្រហែលជាង ១៥ម៉ែត្រគុប ក្នុងរថយន្តយីវែអ័ង ប្រភេទឈើវិញនោះមិនទាន់ដឹងថាប្រភេទឈើអ្វីដែរ ។ បច្ចុប្បន្ននេះ រថយន្តខាងលើនេះបានយកមករក្សាទុកនៅស្នាក់ការអូរងាវ ស្រុកសណ្តាន់ បណ្តោះអាសន្ន និងស្រាវជា្រវរកម្ចាស់ឈើណាពិតប្រាដក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

យោងតាមប្រភពបានបង្ហើបអោយដឹងថា កាលពីកន្លងមកនេះប្រហែលជា ១០មុន មានបុគ្គល២នាក់ បានយកចំណារថ្នាក់ដឹកនាំទៅជួបខាងមន្ត្រីជំនាញ ខាងជើងបឹងទន្លេសាប ដើម្បីសុំការអនុញ្ញាតិដឹកជញ្ជូនឈើ ពីស្រុកសណ្តាន់ តែខាងមន្ត្រីជំនាញមិនបានអនុញ្ញាតិទេ។

ប្រភពដដែរបានបង្ហើបថា បុគ្គលឈ្មោះប៉ិច ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបារាយណ៍ និងគ្រូបង្រៀន បានកាន់ឯកសារ និងចំណារថ្នាក់ដឹកនាំ មកបន្លំភ្នែកមន្ត្រីជំនាញ និងមហាជន ដើម្បីយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

បើយោងតាមប្រភពច្បាស់ការបានបង្ហើបថា ឈើក្នុងរថយន្តនោះ មានឈ្មួញឈើឈ្មោះ ស៊ីណា កូនប្រសារឈ្មោះម៉េង ដែលលំដ្ឋាននៅកែងអូរល្អក់ ផ្សារ៩៩ ក្នុងភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ។

សូមបញ្ជាក់ថា រថយន្តខាងលើនេះបានទិញ និងដឹកជញ្ជូឈើពីប្រជាពលរដ្ឋបានលូចកាប់ចេញពីតំបន់អភិរក្សព្រៃឡង់ ដែលគ្រប់គ្រោងដោយមន្ត្រីបរិស្ថានខេត្តកំពង់ធំ ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *