Breaking News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារ និងសមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារ និងសមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមិទ្ធិផលទាំងនេះកើតចេញពីការខិតខំប្រឹង ប្រែងដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯកស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមិទ្ធិផលលេចធ្លោដែលនឹងត្រូវសម្ពោធដាក់ឲ្យប្រើ ប្រាស់នាថ្ងៃស្អែកនេះគឺអាគារពីរកន្លែងដែលជាសមិទ្ធិផលថ្មីនៅក្នុងចំណោមសមិទ្ធិផលជាច្រើនក្រោមការ ដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯកស ថេត ។ អាគារពីរកន្លែងនេះគឺជាស្នាដៃដ៏ល្អត្រចេះត្រចង់ដែលមន្ត្រីកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានភាពរីករាយជាពន់ពេកចំពោះកន្លែងធ្វើការថ្មីដ៏ល្អប្រណិតនេះ។

អាគារទាំងពីរដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលឆ្នាំ ២០១៩និងកសាងបានរួចរាល់ស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២២ បានចំណាយថវិកាអស់ប្រមាណ១៤លានដុល្លារអាមេរិក ដោយបានការចូលរួមពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ អាគារទាំងពីរនេះរួមមានអាគាររដ្ឋបាលដែលមានកម្ពស់១០ជាន់និងអាគារសាលប្រជុំ។ 

ក្រៅពីអាគារដ៏ស្កឹមស្កៃទាំងពីរនេះក៏នូវមានសមិទ្ធិផលជាច្រើនទៀតក្រោមស្នាដៃដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រុមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំដែងនូវមនោសញ្ចេតនា រីករាយចំពោះសមិទ្ធិផលថ្មីនេះ៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *