Breaking News

ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើ​ដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើ​ដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់​បានបំពេញកាតព្វកិច្ច​ ប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះ នៅឡើយ។

ការបង់ពន្ធលើអចលនទ្រព្យ ផ្ទះ និងដីមិនបានប្រើប្រាស់នេះ អាចបង់នៅអគ្គនាយកដ្ឋាន​ពន្ធដារ ឬសាខាពន្ធដារ​ខេត្ត-ខណ្ឌ ដែលអចលនទ្រព្យ​ស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដៃគូ រួមមាន៖ អេស៊ីលីដា កាណាឌីយ៉ា ធនាគារវឌ្ឍនៈ អេប៊ីអេ កម្ពុជាសាធារណៈ ស្ថាបនា ជេត្រាស់ រ៉ូយ៉ាល់ ប្រៃសណីយ៍កម្ពុជា ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស។ ក្រៅពីនោះ គេក៏អាចបង់ពន្ធផ្ទះ និងដីមិនប្រើប្រាស់ តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកមកប្រើ​ប្រាស់ពី App Store ឬ​Play Store។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសព្រមានថា ចំពោះការខនខាន​មិនបានដាក់លិខិតប្រកាស​បង់​ប្រាក់ពន្ធ​ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរង​នូវទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពី សារពើពន្ធ​ជាធរមាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *