Breaking News

ពិធីប្រកាសតែងតាំង លោក ឯម និមុល ជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី

កណ្តាល៖ លោក ឯម និមុល ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រងលើការងារពន្ធនាគារ បន្តពីលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង ដែល ត្រូវទៅកាន់តំណែងតំណែងថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ។

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មី នៃខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនា យ ក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកការបញ្ចប់ តួនាទីភារកិច្ច ឬការផ្លាស់ប្ដូរមុខតំណែងពីកន្លែងមួយទៅកន្លែងមួយ គឺជារឿងធម្មតារបស់មន្ត្រីមុខងារសាធារណៈ ដើម្បីបំពេញរចនាសម្ព័ន្ធការងារ ក៏ដូចជាបន្តនិរន្តភាពការងារឱ្យប្រព្រឹត្តទៅកាន់តែប្រសើរ និងរីកចម្រើន។

ឯកឧត្តមបានណែនាំ ដល់ប្រធានពន្ធនាគារ ខេត្តកណ្ដាលថ្មី ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ត្រូវពង្រឹងឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវមានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរព តួនាទីខ្លួនឯង ត្រូវបន្តខិតខំរក្សាសុវត្ថិភាព សុខភាព ជូនដលជនជាប់ឃុំ សំដៅប្រែក្លាយពន្ធនាគារ ទៅជាកន្លែងអប់រំ និងកែប្រែស្តារនីតិសម្បទាប្រកបដោយមនុស្សធម៌។

ឯកឧត្តម ប៉ាវ ហមផាន បានបញ្ជាក់ថា ពន្ធនាគារគឺជាកន្លែងមួយដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អប់រំកែប្រែ និងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដើម្បីធានាថាពេលដែលពួកគាត់ត្រឡប់ទៅរស់នៅក្នុងសង្គមវិញ ក្លាយជាមនុស្សល្អ មានភាពរាងចាល និងកាត់បន្ថយបទល្មើស ជាពិសេសពន្ធនាគារជាកន្លែងសម្រាប់រក្សាសុខសុវត្ថិភាព សុខភាព និងមនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិ និងវិធានសហប្រជាជាតិ សម្រាប់ការពារអនីតិជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព ។

ក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ លោក ឯម និមល បានតែងតាំងជាប្រធានពន្ធនាគារ និងបានថ្លែងនូវការកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្ស ចាត ស៊ីនាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុងពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩ លោកប្រធានពន្ធនាគារ បានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ ចំពោះ បទពិសោធន៍ និងការងារដឹកនាំដ៏ល្អរបស់លោក បានធ្វើឱ្យរដ្ឋបាលខេត្តកណ្តាល កត់សម្គាល់ ឃើញអំពីលក្ខណៈសម្បត្តិ និងការផ្សារភ្ជាប់គ្រប់សកម្មភាពលើការងារគ្រប់គ្រងពន្ធនាគារបានល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់បន្ថែមថា ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្ត នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការឆ្លើយតប យ៉ាងមានប្រសិទ្ធភាព បំផុតទៅរចនាសម្ព័ន្ធដឹកនាំនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យសន្តិសុខសាធារណៈ ពិសេសអាច រួមសហការគ្នាបំពេញបាន នូវកិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *