ព្រះសីហនុ ៖ នៅពេលថ្មីៗនេះ យោងតាមប្រភពពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីអាជ្ញាធរខ្លះដែលអង្គភាព អែស អរ អិន យើងទទួលបាន ថារដ្ឋបាលខេត្តព្រះសីហនុបានកោះហៅមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកកំពង់សីលា មួយចំនួនទៅសាកសួរឆ្លើយបំភ្លឺរកណីរឿងទំនាស់ដីធ្លីដ៏រាំរ៉ៃរបស់ប្រជាពលរដ្ឋប្រមាណជា៥៣គ្រួសារដែលមានទំនាស់ជិត៤ឆ្នាំមកហើយមិនទាន់ដោះស្រាយចេញនោះ។
ក្រោយពីទទួលបានដំណឹងថាអាជ្ញាធរខេត្តព្រះសីហនុបានកោះហៅមន្ត្រីមួយចំនួននៅក្នុងស្រុកកំពង់សីលា រួចមកបងប្អូនប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីដ៏រាំរ៉ៃរយះពេលជិត០៤ឆ្នាំកន្លងមកនោះពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានខិតខំរកដំណោះស្រាយជូនពួកគាត់ដើម្បីទទួលបានយុត្តិធម៌ ក្រោយពីពួកគាត់បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តកាលពីពេលថ្មីៗកន្លងទៅ។
គេមិនទាន់ដឹងថា កាកោះហៅអ្នកពាក់ព័ន្ធក៏ដូចជាមន្ត្រីមួយចំនួននៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឲ្យចូលទៅឆ្លើយបំភ្លឺនៅសាលាខេត្តរឿងទំនាស់ដីធ្លីដ៏រាំរ៉ៃ រវៀងប្រជាពលរដ្ឋជាមួយមន្រ្តីជុំនាញអាជ្ញាធរខ្លះដែលជាក្រុមការងារវាស់វែងដីធ្លីជាមួយនិស្សិត្តិស្ម័កចិត្តសម្ត្តេចតេជោ ០១ តែបែជាមានឈ្មោះក្នុងប្លង់រឹងនៅលើដីប្រជាពលរដ្ឋដែលបានសុំវាស់វែងតែក្រុមការងារឲ្យនោះទៅវិញ ហើយដីទំនាស់នេះស្ថិតនៅភូមិថ្មី ឃុំកំពង់សីលា ខេត្តព្រះសីហនុ
ប្រជាពលរដ្ឋដែលមានត្រឹមការស៊ីញ៉េចុះលេខទទួលស្គាល់ លើលិខិតកាន់កាប់ និងផ្តេសិទ្ធិពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ នោះមិនទាន់មានលទ្ធផល់យ៉ាងណានៅឡើយនោះទេ។ប៉ុន្តែប្រជាពលរដ្ឋសង្ឃឹមថាការស្រាវជ្រាវដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងទទួលបានយុត្តិធម៌ជូនពួកគាត់ជាក់ជាមិនខាន។
សូមរំលឹកថាកាលពីរសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់ នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ពីសំណាក់មន្ត្រីអាជ្ញាធរឃុបឃឹតគ្នាខិលខូច មួយចំនួននៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នក្លងរួចមកហើយ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។
ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារ ដែលមានទំនាស់ដ៏រាំរ៉ៃរឿងដីធ្លីជិត៤ឆ្នាំ ខាងលើសង្ឃឹមថា ឯកត្តមគួច ចំរើច អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមមេត្តាស្រាវជ្រាវ ទៅលើប្រវត្តមនុស្សដែលមានឈ្មោះក្នុងប្លង់លើដីនេះ និងប្រវត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមទាំងប្រវត្តដី មកដោះស្រាយប្រកបដោយសុភ័ក្រវិនិច្ឆ័យប្រាជ្ញាញាណ្ណខ្ពស់ដោះស្រាយបញ្ហាខាងលើនេះឲ្យបានសម្រេចដូចជាវត្តព្រៃប្រសិទ្ធីជូនពួកគាត់វិញផង។
ពាក់ព័ន្ធនិងបញ្ហាខាងលើនេះនៅព្រឹកថ្ងៃី១៥ ខែវិច្ជកា ឆ្នាំ២០២១នេះ មិនអាចទំនាក់ទំនងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបាននៅឡើយព្រោះគ្មានលេខទូរស័ព្ទ៕SRN