Breaking News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមជូនពរដល់ជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ សូមជូនពរដល់ជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ផងដែរថា ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌ១៣ សូមអនុមោទនា ពិធីកាន់បិណ្ឌ (បិណ្ឌ ១៣) ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ តុលា ២០២៣ ៕

Check Also

លោក​ ផន​ រឹម​ អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ ករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព​ ដោយក្រុមព័ត៌មានក្នុងស្រុក និងក្រុម​ MMO ពាក់ព័ន្ធ​ករណីគ្រោះថ្នាក់រថភ្លើងនិងរថយន្តក្រុងនៅខេត្តពោធិ៍សាត់ ជារឿងចាស់

Leave a Reply

Your email address will not be published. Required fields are marked *