Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖​ អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើអី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកដែលចោទថារដ្ឋាភិបាលថ្មីដេក មិនធ្វើការងារអ្វវី គឺអ្នកនោះហើយដែលដេកលក់ពិតប្រាកដ មើលមិនឃើញពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ រាជរដ្ឋាភិបាលអាណត្តិថ្មីបាននិងកំពុងចុះជាប់បងប្អូនកម្មករ-កម្មការិនីជាបន្តបន្ទាប់ តាំងពីរដូវប្រាំង រដូវភ្លៀង រហូតដល់រដូវរំហើយ ដែលសរុបចំនួនបងប្អូនកម្មករ-កម្មការិនីដែលសម្ដេចបានចុះជួប កើនដល់ជិត ២០ ម៉ឺននាក់។

សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងគិតគូរពីការដោះស្រាយបញ្ហានានាដែលនៅសេសសល់ និងបង្កើននូវផលវិជ្ជមានជូនបងប្អូនកម្មករ-កម្មការិនីបន្ថែមទៀត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនី ដោយបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការជាច្រើនដូចជា គោលនយោបាយគាំពារសង្គម ការដំឡើងប្រាក់បៀវត្សអប្បបរមា ដល់ ២០៤ ដុល្លារក្នុងមួយខែ និងគោលនយោបាយលើកទឹកចិត្តដល់ស្ត្រីជាកម្មការិនីតាំងពីពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្ត ឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់ ៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *