ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បានណែនាំឱ្យកងកំលាំងការពារសូមការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អក្នុងឱកាសពិធីបុណ្យអ៉ំទូកនាពេលខាងមុខ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីការរីកចំរើនទីក្រុងភ្នំពេញ ដែលឆ្នាំនេះប្លែកអាចរៀបចំការប្រគំតន្រ្តីអាចមានដល់កោះនរា » ។
សម្តេចបន្តថា «តាមផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា ព្រមទាំងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ »៕