Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកខ្លះម្ងៃៗ ចង់តែដុតប្រទេស បំផ្លាញក្តីសុខពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហានៅក្នុងរោងចក្រ សហគ្រាស កុំធ្វើឱ្យរឿងតូចក្លាយជាធំ គ្មានរឿង ទៅបង្កើតជារឿង។ សម្តេចធិបតី បញ្ជាក់ថថា «អ្នកខ្លះម្ងៃៗ ចង់តែដុតប្រទេស បំផ្លាញក្តីសុខពលរដ្ឋ »។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងសង្គមជាតិមួយតែងមានការប៉ះទង្គិចអារម្មណ៍ តែងមានបញ្ហា តែត្រូវចេះយោគយល់ អធ្យាស្រ័យគ្នា អត់ធ្មត់ និងរួមគ្នាដោះស្រាយបញ្ហា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កុំជ្រកក្រោមផ្អាក សហជីព ហើយយកបងប្អូនទៅបម្រើនយោបាយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមបន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តសុខសន្តិភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួងស្ថាប័នបន្ថែមទៀត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *