Breaking News

ប្រមុខការទូតកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ទៅកាន់អ្នករាយការណ៍ពិសេសទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស សម្រាប់រយៈពេលពីរឆ្នាំទៀត៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *