Breaking News

ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្ត​កណ្ដាល៖លោកស្រី មាន​ សុ​ទ្ធី ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​មុខកំពូល ​ត្រូវ​ពន្លឿ​ន និង​មិនត្រូវ​មាន​ការយឺតយ៉ាវ ស្វិត​ស្រពន់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​តាម​តម្រូវការ​

កណ្ដាល​៖ កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម​គង់​សោភ័ណ្ឌ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ចំនួន ០១​ភូមិ ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​លេ​ី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ​បាន​មានប្រសាសន៍​ អោយលោកស្រី​ មាន សុ​ទ្ធី ប្រធាន​ភូមិបាល​ស្រុក​មុខកំពូល​ ត្រូវ​ពន្លឿ​ន និង​មិនត្រូវ​មាន​ការយឺតយ៉ាវ ស្វិត​ស្រពន់​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​តាម​តម្រូវការ​។​

ក្នុងពិធីនេះដែរមាន​ការអញ្ជើញ​ចូលរួម​ពី មេបញ្ជាការ​កងកម្លាំង​ទាំង​បី​ខេត្ត នាយករង​រដ្ឋ​ខេត្ត នាយ​ទីចាត់ការ​ចំណុះ​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក នាយក នាយករង​រដ្ឋបាល​ស្រុក ប្រធាន អនុប្រធាន ការិយាល័យ​ជំនាញ អង្គភាព​ជុំវិញ​ស្រុក កងកម្លាំង​ទាំង​បី​ស្រុក លោក លោកស្រី មេឃុំ​គ្រប់​ឃុំ នាយក នាយិកា សាលា​គ្រប់​កម្រិត ប​ប្រធាន​មណ្ឌល​សុខភាព​ឃុ​យុវជ​នកាយ​រិទ្ធ អាជ្ញាធរ​ពាក់ព័ន្ធ និង​ជា​ប្រពល​រដ្ឋ​ម្ចាស់​ក្បាលដី សរុប​ប្រមាណ ៦៣០​នាក់​។​

សូមបញ្ជាក់ផងដែរថា ស្រុកមុខកំពូល បានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ ចំនួន ៣ឃុំ គឺឃុំរកាកោងទី១ ,ឃុំរកាកោងទី២ ,និងឃុំសំបួរមាស និងបានធ្វើការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ សរុបចំនួន ១៦លើក ស្មើនឹង ២០,៧៥០ប័ណ្ណ និងកំពុងបន្តអនុវត្តលើការចុះបញ្ជីដី ក្នុងឃុំចំនួន៤ ទៀត គឺ ឃុំព្រែកអញ្ចាញ ,ឃុំឫស្សីជ្រោយ ,ឃុំព្រែកដំបង និងឃុំស្វាយអំពារ៕ដោយ៖ សិរី នាគ

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *