Breaking News

ទីតាំង លក់ខ្ញីដុំមិន​ទាន់ហាន់ និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite បំផ្លាញសុខភាពអ្នកដទៃ មន្ត្រីជំនាញបាន​ចុះត្រួតពិនិត្យ

ភ្នំពេញ ៖ មន្ត្រីជំនាញបាន​ចុះត្រួតពិនិត្យទីតាំងកែឆ្នៃ និងចែកចាយខ្ញីហាន់១​កន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ ដែលមានលាយសារធាតុ Sodium Hydrosulfite ដែរបំផ្លាញសុខភាពអ្នកដទៃ។

សូមបញ្ជាក់ផងដែរថា មន្ត្រីជំនាញបានរកឃើញ ខ្ញីដុំមិន​ទាន់ហាន់ចំនួន ៩៤០​គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០​គីឡូ​ក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូ​ក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផង​ដែរ ដូចនេះ​មន្ត្រីជំនាញបាន​សម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាម​ៗ ។ ក្រោយពីបានចុះត្រួតពិនិត្យទីតាំងកែឆ្នៃ និងចែកចាយខ្ញីហាន់១​កន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ។

សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដាក់បន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធ​ឈាម​​​​ចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀត ។

អ្នករកសុីបែបៗនេះ ស្មើនឹងមានចេតនា សម្លាប់អ្នកបរិភោគដោយលក្ខណះប្រយោល គួរជំនាញមានវិធានការតឹងតែង លើនីតិវិធី ដើម្បីការពារដល់ សុខភាព ប្រជាពលរដ្ឋយើង ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *