Breaking News

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រ អញ្ជើញបើកអនុសំវច្ឆរមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និ បាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ ២០២៣ នៅ វិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនេះលោក ចាយ បូរិន រដ្ឋ មន្ត្រីក្រសួងធម្មការ និងសាសនាមាន ប្រសាសន៍ គូសបញ្ជាក់ថា៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូក សរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ច ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្តការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការ យុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីក ចម្រើន ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាស្រែបុណ្យគួរជាទីគោរពបូជារបស់ ពុទ្ធ បរិស័ទ។

លោករដ្ឋមន្ត្រី ចាយ បូរិន បានលើកឡើងថា៖ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោ បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ក្នុង រយៈពេលជាង២៥ឆ្នាំមកនេះ ដែលជាមូល ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យ ធម្មការ និង សាសនា ក៏មានការរីកចម្រើនគួរឱ្យកត់ សម្គាល់ទាំងបរិមាណ និងគុណភាព ហើយថាបច្ចុប្បន្ន ក្រោមដំបូលនៃសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្ត បន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុបចំនួន ៥១៣៣វត្ត មហានិកាយ ៤៨៦៦វត្ត ធម្មយុត្តិកនិកាយ ២៦៧វត្ត សរុបព្រះ សង្ឃមានចំនួន ៦ម៉ឺន ៨ពាន់ ៩៦៧អង្គ។ ដោយឡែក ពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗក៏កំពុងមានវត្តមាន និងធ្វើសកម្មភាពប្រកបដោយសុខដុម នីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ថ្លែងបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំធ្វើអនុសំវច្ឆរមហាសន្និ បាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ នេះឡើង ដើម្បីផ្ដល់កាលានុវត្តភាពសម្រាប់ការពិភាក្សាលើបុព្វហេតុលើក ស្ទួយ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឱ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស តរៀង ទៅ។

សម្តេចបានគូសបញ្ជាក់ថា ៖គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងាររបស់ខ្លួន ដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរពសហប្រតិបត្តិការ សាមគ្គីភាព យ៉ាងជិត ស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោល ការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គី ភាព សុខដុមរមនាសាសនា និងសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់ សម្រាប់ការបណ្ដុះបណ្ដាលធន ធានព្រះសង្ឃក៏មាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីក ចម្រើនទាំងឡាយ យើងក៏នៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បី ចៀសវាងនូវបាតុភាព អសកម្មផ្សេងៗ ដែលជះឥទ្ធិ ពលមិនល្អដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋនៃយើង។

ក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានប្រគល់ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដែលជាព្រះរាជទានរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីចូលរួមឧបត្ថម្ភការរៀបចំអនុសំវច្ចរ មហាសនិ្នបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១នេះ ហេីយដោយឡែកសម្តេចក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀលផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *