Breaking News

អ្នកនាំពាក្យក្រសួងសាធារណការ៖ ប្រើប្រាស់គន្លងបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា

ភ្នំពេញ៖ ងាកមកឈ្វេងយល់បន្ថែមលើការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ​ ETC​ ដេីម្បីចេញចូលបានលឿនរហ័ស មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។ នេះជាការលើកឡើងពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ។

លោកបន្តថា ដើម្បីចេញចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឱ្យមានបំពាក់ឧបករណ៍ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុន តាមរយៈធនាគារដៃគូ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដេីម្បីដឹងពីវិធីប​ញ្ចូលសមតុល្យ​ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។

ករណីចង់បំពាក់ឧបករណ៍ ETC បងប្អូនអាចស្នើសុំតាមវិធីងាយៗ នៅតាមការិយាល័យស្ថានីយទាំង ៨ទីតាំង, នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប Aeon មានជ័យ ដោយនាំយករថយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវ(ច្បាប់ដើម) ដូចជា៖
(១) អត្តសញ្ញាណបណ្ណ
(២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និង
(៣)បណ្ណសម្គាល់យានយន្ត(កាតគ្រី)។

សម្រាប់បងប្អូនដែលនៅមិនទាន់មានឧបករណ៍ETC សូមប្រើប្រាស់គន្លងធម្មតាតម្រូវឱ្យយកកាតនៅច្រកចូល និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក បងប្អូនអាចប្រឈមនឹងការរង់ចាំយូរ ពេលទូទាត់ និងអាប់សាច់ប្រាក់​នៅច្រកចេញ​។

ប្រជាពលរដ្ឋល្អ គោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់គន្លងចេញចូលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។
ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275 ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *