សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើបណ្តាយសង្គមនៅមុននេះបន្តិចថា លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។
តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។
ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយ
បង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែ
កូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។
លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ៕