កណ្តាល៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ឲ្យបានល្អប្រសើរ សមាសភាពចូលរួមមាន លោកអភិបាលស្រុកមុខកំពូល លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក/ក្រុង និងលោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥៕ដោយ៖ សិរី នាគ