Breaking News

ស្ថានភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ) ការធ្វើចរាចរមានសភាពមមាញឹកជាធម្មតា

ព្រះសីហនុ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)ត្រូវបានកៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ការងារថែទាំជាប្រចាំ(ខួប)ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោកលើកឡើងថា ការធ្វើចរាចរលើកំណាត់ផ្លូវដែលមានខូចខាតនេះមានសភាពមមាញឹកជាធម្មតា(ព្រះសីហនុ-កំពត)ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្តគ្រប់ប្រភេទក្នុងរង្វង់ថេរវេលាជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ។

លោកបន្តថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះសីហនុ បន្តជួសជុលថែទាំខួបក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

លោកបានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងមេត្តាយោគយល់ អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលការងារជួសជុលជាប្រចាំនេះ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *