បាត់ដំបង៖កម្លាំងស៊ីម៉ាក់បានរាវរកឃើញប្រភេទគ្រាប់៦០មីលីម៉ែត្រជាង២០គ្រាប់ និងយុទ្ធភ័ណ្ឌមួយចំនួននៅដីចំការមួយកន្លែងក្នុងស្រុកសំឡូតដែលជាអាវុធយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាមហើយត្រូវបានលាក់ទុក។
លោក សើ សាម៉េត អភិបាលស្រុកសំឡូត ថ្លែងឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋជាម្ចាស់ចំការបានប្រទះឃើញគ្រប់យុទ្ធភ័ណ្ឌមួយចំនួននៅលើចំការរបស់គាត់ស្ថិតនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត។ក្រោយប្រទះឃើញប្រជាពលរដ្ឋជាម្ចាស់ដី មេភូមិ និងមន្រ្តីប៉ុស្តិ៍នគរបាលបាននាំកម្លាំងស៊ីម៉ាក់ចុះទៅរាវរកបន្ថែមជាលទ្ធផលបានរកឃើញគ្រាប់៦០មីលីម៉ែត្រចំនួន២៣គ្រាប់,កាណុង៦០មីលីម៉ែត្រចំនួន២, ថាសទ្រកាណុង២,កាំភ្លើងM16 ១ដើម និងកែវយឹត១ដើម។
ក្រោយបញ្ចប់ការរាវរក អាវុធយុទ្ធភ័ណ្ឌទាំងនោះត្រូវបានប្រគល់ឱ្យកម្លាំងស៊ីម៉ាក់៕SRN