Breaking News

បែកធ្លាយ​! រឿង​ថ្នាក់នាំនគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចរចាជាមួយក្រុមគ្រួសារអ្នកបើកល្បែងស៉ីសងខុសច្បាប់​ចំនួន​៣នាក់ ដោយទារក្នុងម្នាក់ៗ១,៥០០ដុល្លារ ប៉ុន្តែ​មិនត្រូវរូវគ្នា​ក៏បញ្ជូនខ្លួន​ទៅតុលាការ​ដាក់​ពន្ធនាគារ​

ខេត្ត​កំពង់​ស្ពឺ​៖​ បើយោងតាមប្រភពព័ត៍មានពី​ប្រជាពលរដ្ឋ​រស់នៅក្បែរទីតាំងបនល្បែងស៊ីសងខុសច្បាប់ (ប្រភេទតាមអនឡាញ) មួយកន្លែង​ ស្ថិត​នៅចំណុចភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ បានលួចបង្ហេីបប្រាប់អ្នកសារព័ត៌មាន នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ មានករណី​មន្ត្រី​កម្លាំង​សមត្ថកិច្ច​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត​កំពង់​ស្ពឺ​ បានធ្វេី​ការបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ ដោយបានឃាត់ខ្លួន​មនុស្សចំនួន​ ៣នាក់​ យកមកសាកសួរ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​អ្វីដែរពួកគាត់ហួសចិត្តនោះ​ គឺត្រង់ថា​ ចាប់ឃាត់ខ្លួន​ជនសង្ស័យទាំងអស់នោះ​ហើយ​ បែបជា​មានការលួចចរចាជាមួយក្រុម​គ្រួសារអ្នក​បើកល្បែងស៉ីសងខុសច្បាប់​ ដោយ​លោកស្នងការ​រងខេត្តម្នាក់​ឈ្មោះ​ សម​ សាក់ ធ្វេីការស្រួលទាំរប្រាក់ក្នុងម្នាក់ៗ​ថ្នូរ​ជាទឹកប្រាក់ប្រមាណ​ ១៥០០ដុល្លា​អាមេរិក​ មិនត្រូវរូវគ្នា​ក៏សម្រេចបញ្ជូនខ្លួន​ជនសង្ស័យចំនួន​ ៣នាក់នេះទៅ​កាន់សាលាដំបូង​ខេត្ត​ ដាក់​ពន្ធនាគារ​បាត់។

សូមជម្រាបជូនថា​ កម្លាំងសមត្ថកិច្ច​ជំនាញ​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ​២០២៤ វេលាម៉ោង ១៤និង៣០នាទី បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមអនឡាញ) នៅចំណុចភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ដោយបានឃាត់ខ្លួនចំនួន០៣នាក់​រួមមាន​៖​

ទី១.ឈ្មោះភុន ណុល ភេទប្រុសអាយុ២៩
ឆ្នាំ នៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (អ្នកកាន់ម៉ាស៊ីនមេស៊ីសង)។
ទី២.ឈ្មោះសំ វុន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ម្ចាស់ផ្ទះ)។
ទី៣.ឈ្មោះឆុន សារុន ភេទប្រុសអាយុ៤៣
ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី
(អ្នកលេង) ។​

ជុំវិញករណី​ខាងលេីនេះ​ដែរ​ លោកឧត្តមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ លោកបានទទួលតែ​ព័ត៌មាន​កម្លាំងជំនាញ​ ចុះប្រតិបត្តិការបង្ក្រាប​ករណី​ល្បែងស៊ីសងខុសច្បាប់​ពិតប្រាកដមែន​ ប៉ុន្តែ​រឿង​ចរចាគ្នា(សម្រួល)រឿងលុយកាក់​ត្រូវ​ដោះលែង​ជនសង្ស័យខាងលើនេះ​ គឺគ្មានទេ។ លោកស្នងការ​ បន្តថា​ ហេីយ​ប្រសិនបើ​មានព័ត៌មាន​ច្បាស់លាស់​ ឬ​វត្ថុ​តាង​ជាក់ស្ដែង​ លោកនឹង​អនុវត្ត​ទៅលេីមន្រ្តីរបស់ខ្លួន​ដែលធ្វេី​ខុស​ពី​នីតិវិធី​សមត្ថកិច្ច​។

​ជាមួយគ្នានេះ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមធ្វេី​ការបញ្ជាក់​ជូនសាធារណៈជន​ អ្នកនិយមលេងបណ្ដាញសង្គម​ហ្វេសប៊ុក​ មេត្តា​ជ្រាប​ថា​៖​ ពាក់ព័ន្ធ​ករណី​ខា​ងលេី​នេះ​ ក្នុងនាមស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់ស្ពឺ​ នឹងទទួ​លយក​ដេីម្បី​ធ្វេីការស្រាវជ្រាវ​ស៊េី​បប​ញ្ជាក់រកការពិត​ ថាតេីពិតជាមា​ន​ករណីដូចអ្វីដែលបានលេីកឡេី​ង​នោះយ៉ាងណា​? តែមុននេះ​យោងតាម​ការ​បញ្ជាក់​ពីលោ​ក​ឧ​ត្ដ​ម​សេនី​យ៍​ត្រី​ សម​ សាក់​ ស្នងការរង​ ទ​ទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ ចំពោះ​ព័ត៌មា​ន​ដែលផ្សាយថាមាន​ការចរ​ចា​ទា​រប្រាក់​ ៣០០០​ ដុល្លារ​ មិនត្រូវ​ទេី​បបញ្ជូនទៅតុលា​ការ​ គឺជា​រឿង​មិនពិតនោះទេ​ ម្យ៉ាងទៀត​ថាឃាត់​ទុក​៣-​៤ថៃ្ង​ ដេីម្បី​ចរចា​ ក៏ជារឿងមិ​នពិត​ដោយសារតែការបញ្ជូ​ន​សំ​ណុំ​រឿ​ងបានទៅដល់ដៃអយ្យការតាមនីតិ​វិធី​ រីឯដំ​ណេីរនីតិវិធីមិនទា​ន់ចប់​ អ​យ្យការ​សុំផ្ញេីទុកនៅ​អង្គភា​ព​ស្នងការ​ដ្ឋាន​នគរបាល​សិន។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមអរគុណ​និងរង់ចាំ​ទទួលនូវការរាយការណ៍​ពីគ្រប់​មជ្ឍដ្ឋាន​ ដេីម្បី​បានជាពន្លឺក្នុងការលុបបំបាត់អំពេីអសកម្មណាមួយនៅ​ក្នុងដំណេីរការនៃការអនុវត្ដច្បាប់​ ។

បេីតាម​លោក​ឧត្តមសេនីយ៍ត្រី សម​ សាក់​ ស្នងការ​រង​ទទួល​ផ្នែន​ព្រហ្មទណ្ឌ​​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់​ស្ពឺ​ ដែររងការចោទប្រកាន់​ថាមានការ​សម្របសម្រួល​ជាមួយ​ក្រុមគ្រួសារ​ជនសង្ស័យខាងលើនេះ​ លោកបានប្រាប់​អ្នកសារព័ត៌មាន តាម​ទូរស័ព្ទ​ថា៖​ រឿងចោទ​ប្រកាន់​ថាលោកជាអ្នក​សម្របសម្រួល​ជាមួយ​ក្រុមគ្រួសារ​ជនសង្ស័យទាំង៣នាក់​ គឺគ្មានទេ​ គឺលោកបាន​ធ្វេីការបង្រ្កាបមែន​ និងបានធ្វេីការ​ទៅតាម​នីតិវិធី​ ដោយបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ត្រឹមត្រូវ​ ដោយគ្មានអ្នកណា​មកធ្វេីការ​សម្របសម្រួល​រឿងលុយកាក់នោះទេ?

ដោយឡែក​ជុំវិញករណីនេះដែរ​ យោងតាម​ការឆាត​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​រវាង​លោក​ឧត្តមសេនីយ៍ត្រី សម​ សាក់​ ស្នងការ​រង​ និងក្រុមគ្រួសារ​ភាគីអ្នក​បេីកបនល្បែងស៊ីសងខុសច្បាប់​ បានចរចានិយាយគ្នាថា៖​ លោក​ សម​ សាក់៖​ ករណី​ចុះបង្រ្កាប​នេះ​ គឺលោកស្នងការរង​ គាត់នៅជាមួយលោក​ស្នងការ​ខេត្ត​ គាត់ចុះទៅ​ ។ ក្រុមគ្រួសារ​ភាគីអ្នក​បេីកបនល្បែងស៊ីសងខុសច្បាប់​៖​ បងចាំជួយសម្រួលការងារនេះផង​ , លោក​ សម​ សាក់៖​ ៣នាក់ទាំងអស់​ មានឱ្យគេប៉ុន្មាន(ប្រាក់)​ ព្រោះក្នុងម្នាក់​ៗគេយកមុន​ ១៥០០ដុល្លារ​ ឯណោះ​ , ភាគីអ្នក​បនល្បែង៖​ ជូនម្នាក់​ ១០០០ដុល្លារ,​ លោក​ សម​ សាក់៖​ ខ្ញុំបានរាយការណ៍ទៅមេម្នាក់​ ១០០០ដុល្លារ​ តែខ្វះ​៥០០​ បេីមេមិនព្រមខ្ញុំជួយបង៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *