Breaking News

ចាំមើល ! ជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្លឹបកំសាន្ត Central.X មានវាសនាទៅជាយ៉ាងណា សូម្បីចម្លើយភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថភ្នំពេញទៅហើយ !

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបញ្ជូន ជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង បាញ់នៅក្លឹបកំសាន្ត Central.X និងបក្ខពួកជាតៃកុងឡាន ទៅកាន់អយ្យការ ចាត់ការបន្តនីតិវិធី ហើយគាត់ មានវាសនាទៅជាយ៉ាងណា សូម្បីចម្លើយភូតកុហកមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថភ្នំពេញទៅហើយ !

តាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ គឺនៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ អាចក្នុងឡានជនសង្ស័យមានអាវុធ ទាំង២ដើមនេះ ព្រោះជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធ ជាមេធាវីផង ជាឧកញ៉ាផង ដែលសមត្ថកិច្ចចាត់ទុកថា អ្នកមានជាន់ថ្មី តែចៃដន្យអីជួបកម្លាំងកងរាជអាវុធហត្ថភ្នំពេញ ជាសមត្ថកិច្ចជើងយូរ ខាងជំនាញបង្ក្រាប !

សូមបញ្ជាក់ថា ៖ ជនសង្ស័យរូបនេះបានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ«ជនសង្ស័យមានចេតនាទុច្ចរិតចម្លើយឆ្លើយភូតកុហកសមត្ថកិច្ច មា បទល្មើសទៅហើយ» ។

ករណីនេះ ! មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមដានដោយយកចិត្តទុកដាក់បំផុត ខណៈអំពើខាងលើនេះសង្គមស្អប់ខ្ពើមបំផុត ហេតុអីខ្លួន ជាមេធាវី ជាអ្នកអ្នកច្បាប់ មានងារជាឧកញ៉ា ប្រព្រឹត្តបទល្មើសបែបនេះ ។
ត្រូវយល់ថា ៖ ប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ «នីតិរដ្ឋ» តុលាការឯករាជ្យ ! សង្ឃឹមថា ..! គ្មានវប្បធម៌អន្តរាគមន៍ ជ្រៀតជ្រេតដល់ប្រព័ន្ធតុលាការនោះឡើយ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *