Breaking News

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល ក្រោមការដឹកនាំ គ្រប់គ្រង បញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្ដេជ្ញា ទាំង៣ចំណុច

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល ក្រោមការដឹកនាំ គ្រប់គ្រង បញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្ដេជ្ញា ៖

១-សូមគោរពគាំទ្រសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

២-ថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលកំពុងកៀរគរមនុស្សគ្រប់មធ្យោបាយ ធ្វើបាតុកម្ម ក្នុងបំណងបង្កហិង្សាបង្ហូរឈាម ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

៣-កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីទប់ស្កាត់និងបង្ក្រាបមេក្លោង មេខ្យល់ ដែលជាអ្នកញុះញង់ និងជនល្មើសបង្កចលាចលនាំទៅដល់មហន្តរាយប្រទេសជាតិ តាមនិតិវិធីយ៉ាងម៉ឺងម៉ាត់បំផុត ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *