Breaking News

កងទ័ពជើងទឹកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ និងប្ដេជ្ញាបង្ក្រាប និងកម្ទេចរាល់ឧបាយលបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ

ភ្នំពេញ៖ ញត្តគាំទ្រមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោស ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាននឹងកំពុងព្យាយាមបំភ្លៃការពិត ក្នុងគោលបំណងបញ្ឆេះ កំហឹងប្រជាពលរដ្ឋ និងញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការប៉ុនប៉ងបង្កចលាចលឲ្យមានភាពវឹកវរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើ មធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

ជាថ្មីម្តងទៀត កងទ័ពជើងទឹក ប្តេជ្ញាបង្ក្រាបនិងកម្ទេចរាល់ឧបាយកលបំផ្លាញជាតិ បំផ្លាញ សន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាព ណាក្តី។

កងទ័ពជើងទឹក ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពារឲ្យខាងតែ បាននូវសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន កម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *