សៀមរាប៖ លោក ហេង ឈៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុអេង បទប្រើប្រាស់ឯកសារសាធារណៈក្លែង ។
-បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
-បានឃើញ ដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ប្រាស/ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និង មតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ លី អ៊ុអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ជនជាតិខ្មែរ មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ១៨០៥១០០៦៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ មានអាសយដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិទ្វារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ (គេចខ្លួន)
ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។
លោក ហេង ឈៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប យល់ឃើញថា៖ ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ លី អ៊ុអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីបាត់ការបន្តតាមនីតិវិធី។
ហេតុដូច្នេះសម្រេច៖
១. បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួន ឈ្មោះ លី អ៊ុអេង ភេទស្រី កើតថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២ (មានអត្តសញ្ញាណខាងលើ) ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។
២.បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ៕SRN