ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដឹកនាំសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤នេះដែលមានកូរ៉ុមសមាជិក សមាជិការដ្ឋសភា ចូលរួមប្រជុំ ជាវិសាមញ្ញមានចំនួន១០៦ រូប។
របៀបវារៈប្រជុំគឺបោះឆ្នោតផ្តល់សេចក្តីទុក ចិត្តលើការកែសម្រួលសមាជិករាជរដ្ឋាភិបាលចំនួន២រូប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើរដ្ឋសភាធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូបគឺ ផ្លាស់ប្តូរ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្វើជារដ្ឋមន្ត្រី ក្រសួងអធិការ កិច្ចនិងផ្ទេរលោក ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ធ្វើជារដ្ឋមន្ត្រីក្រសួង ទេសចរណ៍។
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការស្នើសុំកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២រូបដោយសំឡេង១០៦/០១៦សំឡេង។
នៅក្នុងសម័យប្រជុំរដ្ឋសភាជីវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមានប្រសាសន៏ថា៖ ចាប់តាំងពីថ្ងៃដំបូងនៃការចូលកាន់តំណែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ និងមាតុភូមិដោយឈរលេីសមទ្ធិផលទាំង ឡាយដែលកេីតចេញពីការដឹកនាំដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វប្រកបដោយចក្ខុ វិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធ សាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ ដេីម្បីតាមកម្មវិធីនយោបាយសម្រាប់នីតិកាទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដេីម្បីកំណេីន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបន្តផ្តោតសំខាន់លេីរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
សមិទ្ធផលរយៈពេល១ឆ្នាំកន្លងមកដែល
អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានចូលរួមថែរក្សាសមិទ្ធផល ចាស់ដែលអ្នកដឹកនាំរៀមច្បងជំនាន់មុន បានកសាង ហើយអ្នកបន្តវេនជំនាន់ថ្មីនេះក៏រួមគ្នាប្តេជ្ញាបង្កើតសមិទ្ធ ផលថ្មីបន្ថែមជាច្រើនផងដែរ។
ក្នុងនាមជារដ្ឋមន្ត្រីកាន់តំណែងថ្មី លោក ហួត ហាក់ បានប្តេជ្ញាយ៉ាងមុតមាំចងចាំជានិច្ចនូវអភិក្រមការងារទាំង៥យ៉ាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិខ្មែរ ដែលបានដឹកនាំប្រទេសអស់ រយៈកាលជាង ៤០ឆ្នាំនោះគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់”។
លើសពីនោះអតីតរដ្ឋមន្ត្រីអធិការកិច្ចក៏បានរៀបចំនូវការដ្ឋានកំណែទំរង់ជា អាទិភាពមួយចំនួន សំដៅអនុវត្តឱ្បបាន ជោគជ័យនូវបេសកកម្មចំបងរបស់ ក្រសួង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រគល់ជូនដើម្បី ធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកាវិជ្ជា ជីវៈ និងការពង្រឹងវិន័យការ ងារ ក៏ដូចជា ការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ។
តាមរយៈចំណេះដឹង ដ៏សម្បូរបែប បទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រួមជាមួយការតាំងចិត្តដ៏ម៉ឺង ម៉ាត់ឥតងាករ លោក ហួត ហាក់ ពិតជានឹងបន្តរួម ចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ របស់រាជរាដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាពិសេសក្នុងវិស័យអធិការកិច្ច តាមរយៈការពង្រឹងសកម្មភាពនានា ដែលរួមមានជា អាទិ៍ការងារតាមដានត្រួត ពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការទទួល និងដោះស្រាយពាក្យបណ្តឹង ការការពារទ្រព្យសម្បត្តិរដ្ឋ និង ទ្រព្យ សម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ការប្រឆាំងនឹងអំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ការលើកកំពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងៗ អាចជាការចំណែកយ៉ាងសំខាន់ជួយដល់រាជ រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសប្រកប ដោយ ចិរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែស្អាតស្អំ មាន គុណភាព ដែលជាការឆ្លើយតបនឹងបំណង ប្រាថ្នារបស់ ប្រជា ពលរដ្ឋទូទៅ៕SRN