Breaking News

ពលរដ្ឋចំនួន២ឃុំស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពតជួយពិនិត្យនឹងជួសជុលក្រាលគ្រោះក្រហម១ខ្សែដែលកំពុងរងការខូចខាត

ខេត្តកំពត÷យោងតាមផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា,Khiev SovannaReth បានបង្ហោះដែលមានភ្ជាប់រូបភាពផ្លូវគ្រោះក្រហមដែលកំពុងរងការខូចខាតខ្លាំងនោះដែលមានខ្លឹមសារយ៉ាងដូច្នេះថា,ផ្លូវចូល វត្តអង្គជុំស្រះឈូក ស្ថិតនៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ផ្លូវខូចដល់បឹងសាលាខាងត្បូង ហើយផ្លូវមួយខ្សែនេះ ក៏ជាផ្លូវទៅមើលសត្វក្រៀល ហើយទៅរមណីយដ្ឋានភ្នំទឹកធំ ផងដែរ។ ផ្លូវនេះក៏ទៅដល់ ព្រំដែន កម្ពុជាវៀតណាម  ហើយមិនមែនទើបតែខូចទេ ផ្លូវនេះខូចច្រើនឆ្នាំហើយ សង្ឃឹមថាថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក ខេត្ត ធ្វើផ្លូវនេះឲ្យបានល្អផងចុះ ដោយក្ដីអនុគ្រោះ🙏🙏🙏 ជុំវិញករណីខាងលើនេះដែរលោក ស្រី អាន់ មេឃុំបឹងសាលាខាងជើងបានឲ្យដឹងនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២៤នេះបានបង្ហាញជារបាយការណ៍ថា,ឃុំបឹងសាលាខាងជើង

_គ្រោះថ្នាក់សង្គម គ្មាន

_បញ្ហាអាកាសធាតុ មេឃធ្លាក់ភ្លៀងជា

  រៀងរាល់ថ្ងៃ ធ្វើឲ្យផ្លូវ១ខ្សែដែលតភ្ជាប់

  ពីផ្លូវជាតិ ១១៧ទៅកាន់ឃុំបឹងសាលាខាងជើងនិងឃុំបឹងសាលាខាងត្បូងប្រវែង៨គ.ម កំពុងទទួលរងការខូចខាតខ្លាំង ផ្លូវ១ខ្សែនេះ

ជាផ្លូវមានប្រជាជនធ្វើដំណើដោយឡានតូចធំឆ្លងកាត់ច្រើន 

*ខ្ញុំសូមបញ្ជាក់ថា កាលពីចុងខែសីហា នេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានយកគ្រឿងចក្រកៀលុបគន្លុកដើម្បីសម្រួលដល់ការប្រើប្រាស់ជាបណ្តោះអាសន្នផងដែរ តែដោយសារភ្លៀងធ្លាក់និងឡានចេញចូលច្រើនធ្វើឲ្យផ្លូវ១ខ្សែនេះខូចខាតពិបាកដដែល ថ្មីៗនេះមានគណនីfbមួយបានថតបង្ហោះអំពីការលំបាកផ្លូវនេះផងដែរ  សូមលោកប្រធានការិយាល័យអភិវឌ្ឍន៍ជនបទស្រុកជួយ

 ពាំនាំការលំបាកនេះទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានជ្រាប់ផង។ សូមគោរពអរគុណ

ដោយឡែកអាជ្ញាធរស្រុកកំពង់ត្រាចខេត្តកំពតឲ្យដឹងដែរថា,ផ្លូវ១ខ្សែដែលកំពុងរងការខូចខាតខ្លាំងនោះកន្លងមកអាជ្ញាធរធ្លាប់ដាក់គ្រឿងចក្រឈួសឆាយបានល្អប្រើដែរប៉ុន្តែដោយក្នុងរដូវវស្សានេះមានភ្លៀងធ្លាក់ខ្លាំងនឹងរថយន្តធុនធំបើកឆ្លងកាត់ច្រើរាល់ថ្ងៃទើបធ្វើផ្លូវនេះរងការខូចពិបាកក្នុងការធ្វើដំណើបែបនេះ។ 

ប្រជាពលរដ្ឋចំនួន២ឃុំខាងលើដែលធ្វើដំណើរតាមផ្លូវខាងលើនេះក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តនឹងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតជាពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមេត្តាជួយពិនិត្យនឹងរកដំណោះស្រាយស្ថាបនាផ្លូវ១មួយខ្សែខាងលើនេះផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរបានស្រួលព្រោះថាផ្លូវនេះរងការខូចខាតយូរឆ្នាំណាស់មកហើយ៕ដោយ÷តុង សីហា

 

Check Also

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *