Breaking News

លោកសិរី នាគ នាយកសារព័ត៌មាន SRN TV Online Cambodia បន្តនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោ ឡោម៉េង ហួត និងលោកជំទាវ ជូនពលរដ្ឋទីទាល់ក្រ២គ្រួសារនៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤ លោកសិរី នាគ នាយកសារព័ត៌មាន SRN TV Online Cambodia នឹងភរិយារួមទាំងក្រុមការងារតំណាងឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្តាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងលោកជំទាវបានបន្តនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនពលរដ្ឋទីទាល់ក្រ២គ្រួសារស្ថិតក្នុងភូមិជីពុត ឃុំរំចេក ស្រុកព្រះស្តេច , ខេត្តព្រៃវែង ។

ប្រជាពលរដ្ឋទាំង២គ្រួសារដែលបានទទួលអំណោយបានពីឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ គ្រួសារទី១មានឈ្មោះណុប សម្បត្តិ អាយុ៧៧ឆ្នាំនិងគ្រួសារទី២មានឈ្មោះ យឹម រស់ អាយុ៨៤ឆ្នាំ  (ភូមិជីពុត ឃុំរំចេក ស្រុកព្រះស្តេច , ខេត្តព្រៃវែង  )។

លោកសិរី នាគ នាយកសារព័ត៌មាន SRN TV Online Cambodia នឹងភរិយាបានឲ្យដឹងថា,ដោយមើលឃើញពីការលំបាកនឹងខ្វះខាតរបស់ពលរដ្ឋ២គ្រួសាររខាងលើទើបលោកបានស្នើរសុំជំនួយពីឯកឧត្តមនឹងលោកជំទាវដើម្បីយកមកចែកជូនដល់លំនៅឋាន។ តាមរយះលោកតុង សីហា នាយកសារព័ត៌មាន CSN daily ។

លោកសិរី នាគ នាយកសារព័ត៌មាន SRN TV Online Cambodia បន្តឲ្យដឹងថា,នេះមិនមែនជាលើក១នោះទេដែលឯកឧត្តមនឹងលោកជំទាវតែងតែផ្តល់នូវសម្ភារៈផ្ទាល់ខ្លួនមានដូចជា,អង្ករ ,មី,ទឹកស៉ីអ៉ីវ,ត្រីខ,សៀវភៅ,អាវយឺត,នឹងថវិកាមួយចំនួនទៀតផង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹងមិនតែប៉ុណ្ណោះលោកទាំងពីក៏បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីកសាងសមិទ្ធិផលក្នុងទីវត្តអារាម,សាលារៀន,ផ្លូវចាក់បេតុងក្នុងវត្ត ជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាជាច្រើនទៀត ហើយកន្លងមកលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ ក៏បានចុះចែកសៀវភៅសរសេជូនដល់សិស្សានុសិស្សតាមសាលារាប់រយនាក់ផងដែរ។

ជាក់ស្តែងលោកយាយឈ្មោះណុប សម្បត្តិ អាយុ៧៧ឆ្នាំ នឹងឈ្មោះ យឹម រស់ អាយុ៨៤ ឆ្នាំ (ភូមិជីពុត ឃុំរំចេក ស្រុកព្រះស្តេច , ខេត្តព្រៃវែង  )។

រស់នៅក្នុងជីវភាពជរាហើយ ជួបការលំបាកទីទាល់ក្រខ្វះខាត បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោឡោ ម៉េងហួត និង លោកជំទាវ ក្នុងមួយគ្រួសារទទួលបានអង្ករ៣ការ៉ុង,មី៣កេះ,ទឹកស៉ីអ៉ីវ៦ដប,ត្រីខ៣០កំប៉ុង,សៀវភៅសរសេ៥ក្បាល,អាវយឺតចំនួន២នឹងថវិការមួយចំនួន។

 លោកយាយ ណុប សម្បត្តិ នឹងឈ្មោះ យឹម រស់ព្រមទាំងលោកអនុភូមិក៏បានលើកម្រាមដៃដប់គោរពសំពះអរគុណដល់ឧត្តមសេនីយ៍ទោឡោ ម៉េងហួត និង លោកជំទាវ ដែលបានផ្តល់អំណោយទាំងនេះមកដល់ពួកគាត់ដែលកំពុងតែជួបការខ្វះខាតនឹងសូមគោរពជូនពរឯកឧត្តមនឹងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ជានិច្ចជាកាលឧត្តមសេនីយ៍ទោឡោ ម៉េងហួតនិងលោកជំទាវ ប្រកបដោយទឹកចិត្តសប្បុរសធម៌ តែងតែចែកជូនអំណោយ សំពត់ អាវសរស្បៃ ថវិកា សម្ភារៈសិក្សា កសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ជួយដល់ពលរដ្ឋក្រីក្រ កាស៊ីក្លូម៉ូតូឌុប មានជីវភាពខ្វះខាត ស្ទើរគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕SRN

 

Check Also

សម្ដេចធិបតីជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)!

Leave a Reply

Your email address will not be published. Required fields are marked *