Breaking News

រដ្ឋបាលខេត្តកណ្តាលទុកពេល១ខែឱ្យម្ចាស់សំណង់រឹងក្រោមស្ពានព្រែកក្តាមរុះរើចេញ

កណ្តាល៖ ដើម្បីកែលម្អសោភណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈនៅក្រោមស្ពានព្រែកក្តាមឱ្យល្អប្រសើរ រដ្ឋបាលស្រុកពញាឮ មានគម្រោងស្ថាបនាសួនច្បារសាធារណៈនៅក្រោមស្ពាន និងដីចំណីស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល បានស្នើឱ្យម្ចាស់សំណង់រឹងសហការរុះរើធ្វើការរុះរើដោយស្ម័គ្រចិត្ត ដោយរដ្ឋបាលខេត្តទុករយៈពេលឱ្យ ០១ខែ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។

បើតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ដែលចេញផ្សាយនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក៏បានណែនាំឱ្យម្ចាស់សំណង់រឹងដែលសាងសង់ក្រោមស្ពានព្រែកក្តាម ត្រូវរុះរើសំណង់រឹងដែលបានសាងសង់ក្រោមស្ពាន និងលើដីចំណីស្ពានព្រែកក្តាមចេញទាំងអស់ និងត្រូវសំអាតកាកសំណល់សំណង់ដែលបានរុះរើ និងរក្សាស្ថានភាពដើមឱ្យដូចមុនពេលសាងសង់ និងមិនត្រូវយកកាកសំណល់គ្រប់ប្រភេទចាក់ចូលក្នុងទន្លេ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការធ្វើនាវាចរណ៍តាមផ្លូវទឹក។

រដ្ឋបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់សំណឹងរឹងដែលសង់ក្រោមស្ពានព្រែកក្តាម មិនចូលរួមសហការ និងនៅតែមិនព្រមរុះរើសំណង់ចេញ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *