Breaking News

ក្រសួងព័ត៌មាន និងក្រុមហ៊ុន (MSA) នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការអនុវត្តគោលការណ៍ឆន្ទៈល្អ»

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន នៅថ្ងៃអង្គារ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបាន ជ្រាបថា ក្រសួងព័ត៌មាន និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA) នឹងសហការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និង ការអនុវត្តគោលការណ៍ឆន្ទៈល្អ» នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណជា ១០០០នាក់។

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីវិធានការ និងបទប្បញ្ញត្តិក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ដោយអនុវត្តតាមគោលការណ៍សឆន្ទៈល្អ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមាន ចំណាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលាខាងលើនេះ សូមមេត្តាចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់ នៅខាងក្រោម ឱ្យបានមុនម៉ោង ៣និង០០នាទីរសៀល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបជា ព័ត៌មានតាមការគួរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *