Breaking News

ទីតាំង​ល្បែង​ស៊ីសង​ដ៏ធំ​យីហោ​ CH​ បើកលេងបានយ៉ាងរលូន ក្នុងមូលដ្ឋាន ខណ្ឌ​ដូនពេញ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ទាំងអស់មិនទាន់មានការបង្ក្រាប

ភ្នំពេញ ៖​ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំ​​យីហោ​ CH ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ​បេីក​ដំណើរការ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ពិសេស​ហាក់​កំពុង​លេីក​មុខមាត់​លោក​ សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូនពេញ​ និង​លោក​ ទៀង​ ចាន់​សា​រ​ អធិការ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ​​។

ទីតាំង​ល្បែង​ស៊ីសង​ដ៏ធំ​យីហោ​ CH​ នេះ​មានទីតាំង​ស្ថិត​នៅ​ ក្រោយ​ផ្សារ​កណ្តាល​មួយទីតាំង និង​ស្ថិត​នៅ​ជ្រក​ក្រោម​ស្លាក​វីង​ នៅផ្ទះ​លេខ​ 17,​18​ តាម​បណ្ដោយ​ផ្លូវ​ 221​ សង្កាស្រះ​ចក​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដែរ​ទល់​មុខ​​វត្ត​នាគវ័ន្ត​។

នេះបើតាមប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ឲដឹង​ថា​ ទីតាំង​ណេត​បង្កប់​ល្បែង​ស៊ី​ដ៏ធំ​ យីហោ​ CH នេះ​មានមន្ដ្រីគ្រាក់ៗនៅពីក្រោយ​ខ្នង​ សូម្បី​លោក​ សុខ​ ពេញ​វុធ​ និង​ លោក​ ទៀង​ ចាន់​សា​រ​ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ? ​។

ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ពន្ធ័ទាំងអស់ហើយទេដឹង? បានជាមិនបង្ក្រាប យ៉ាងនេះ បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង​ និង​អ្នក​ជួញ​ដូរ​ ចែក​ចាយ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន មកចូលលេងបានយ៉ាង រលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ប្រជាពលរដ្ឋក៍បានលើកឡើងទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​។

កាលពីពេលថ្មីៗនេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់ មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជ រដ្ឋាភិបាល នឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមបញ្ជាក់ផងដែរថានៅក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៍ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ទោះបីជាយ៉ាងណាដោយប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូន ពេញ​​ និង លោក ​ទៀង​ ចាន់​សា​រ​ អធិការខណ្ឌដូន​ពេញ​ រាជធានី​ភ្នំពេញ​ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង “ ហ្គេមណេត​ យីហោ​CH ដែរ​ជា​កន្លែង​ចែក​ចាយ​ និង​ប្រេីប្រាស់​គ្រឿងញៀន​ដ៏​ធំ​ ខាង​លើ​នេះ​ផង” ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។

ពាក់ព័ន្ធករណីខាងលើនេះដែរជាមួយនិងអង្គភាព អែស អរ អិន នៅព្រឹកថ្ងៃទី០២ខែមីនា ឆ្នាំ២០២២នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ តាមរយះប្រព័ន្ធអេឡិចត្រូនិច្ច តេឡេហ្គ្រាម បានឲដឹងថា បាទសូមអរគុណ ដោយឡែក លោវរសេនីយ៍ឯក ទៀង​ ចាន់​សា​រ​ អធិការខណ្ឌដូនពេញ មិនបាន ឆ្លើយទប ប្រាប់អង្គភាពយើងតាមប្រព័ន្ធទំនាក់ទំនង (whatsApp)ទេ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *