Breaking News

ក្រោយពេលជំនន់ទឹកភ្លៀងផលដំណាំជាច្រើនទទួលរងការប៉ះពាល់ និងខូចខាតជាច្រើនហិកតា

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បើតាមរបាយការណ៍របស់លោ ក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានរៀបរាប់បញ្ជាក់ស្តី ពីផ្ទៃដីដែលទទួលរងផលប៉ះពាល់ និងការខូចខាតដំណាំកសិកម្មរបស់កសិករដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន គិតត្រឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រោយពីជំនន់ទឹកភ្លៀងបានហូរធ្លាក់ចុះពីលើភ្នំបន្តជន់លិចដំណាំដាំដុះរបស់ប្រជាពលរដ្ឋនៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មានបន្តទៀតថា បើយោងតាមការចុះស្រង់ទិន្នន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានបង្ហាញនូវការទទួលរងផលប៉ះពាល់ និងខូចខាតដំណាំរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងច្រើនហិកតា គួរឱ្យកត់សម្គាល់។

 ប្រភពបញ្ជាក់ ទៀតថា បើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ផ្ទៃដីដាំដុះបន្លែ ដំណាំកសិកម្ម ដែលរងផលប៉ះពាល់ និងខូចខាត ដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិនរួមមានៈ បើបូកយោងសរុប (បញ្ជា ក់ផ្ទៃដីខូចខាត និងប៉ះពាល់អាចកើនឡើង ក្នុងករណីមានជំនន់ទឹកភ្លៀងបន្ត) ដូចជា ៖ ដំណាំស្រូវប៉ះពាល់ចំនួន៤៩ ហិកតា (ទទួលរងការខូចខាត ០ហិកតា )។ ដំណាំដំឡូងមី ប៉ះពាល់ចំនួន៦១៦ហិកតា (ទឹកជនលិខូចខាតទាំងស្រុង ចំនួន១៥១ ហិកតា)។ 

ដំណាំពោតក្រហម ទទួលប៉ះពាល់ចំនួន៦៩៨ហិកតា (ប៉ះពាល់ធ្ងន់ធ្ងរចំនួន២៦០ហិកតា និងខូចខាតទាំងស្រុងចំនួន៨៥ហិកតា)។ ចំណែកបន្លែអន្លក់ និងដំណាំរួមផ្សំប្រមាណចំនួន៤៤.៥ ហិកតា (ទទួលរងការខូចខាតអស់៦ហិកតា)។ 

ទោះបីជាយ៉ាងណាក៏រដ្ឋបាលខេត្តប៉ៃលិន នៅតែខិតខំចុះពិនិត្យមើលផលដំណាំរបស់ប្រជាកសិ ករទាំងអស់ ដើម្បីធ្វើការដោះស្រាយ ដោយជួយផ្តល់ជាគ្រាប់ពូជា ឬអំណោយសង្គ្រោះដល់ពួកគាត់ សម្រាប់ដោះស្រាយជីវភាពមួយគ្រាផងដែរ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *