នៅព្រឹកថ្ងៃទី18 ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានអញ្ជើញ ជាអធិបតីក្នុងពិធីចែកអំណោយ សម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលបានរងគ្រោះទឹកជន់នៅឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួននៅពេលនេះ លោកសាយ គឹមឡម បានឡើងថា ពលរដ្ឋល្អគឺ នាំគ្នាទៅចុះឈ្មោះ និងទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលប្រកបដោយទស្សពិធរាជធម៌ដឹកនាំឲ្យប្រទេសរីកចំរើននិងមានសន្តិភាព ហើយនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកក៏បានបញ្ជាក់បន្ថែមថា ការចែកស្បៀងនៅពេលនេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកហើយជាកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវទៅពិនិង្យបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងទៅចុះឆ្មោះបោះឆ្នោត នៅតាមទីតាំងដែលអាជ្ញាធរបានជំរាបជូន ដើម្បីមានឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែល នាំឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍និងមានសន្តិភាពពេញបរិបូណ៌ ហើយនៅរួមសុខរួមទុក្ខជាមួយបង ប្អូនគ្រប់កាលៈទេសៈ។
លើសពីនេះទៀត លោក សាយ គឹមឡម បានណែនាំអាជ្ញាធរឃុំប្រឡាយ ត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រឡើងវិញឲ្យបានជាក់លាក់បំផុត ហើយប្រជាពលរដ្ឋជាម្ចាស់ប័ណ្ណ ត្រូវរក្សាទុក្ខប័ណ្ណនេះឲ្យបានម៉ត់ចត់ និងសុវត្ថិភាពបំផុតពិសេសគឺរក្សាលេខកូដសម្ងាត់របស់ខ្លួនឲ្យបានសម្ងាត់បំផុតដើម្បីជៀសវៀងការខូចខាតឬបាត់បង់សាច់ប្រាក់របស់ខ្លួនដោយប្រកាណាមួយ។
ក្នុងឱកាសនេះដែរ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អម វ៉ុន និងសហការី តំណាងអង្គការស្អាតកម្ពុជា ក៏ដូចជាសប្បុរសជននានា ដែលតែងតែបាននិងជួយឧបត្ថម្ភដល់រដ្ឋបាលស្រុក ក្នុងការដោះស្រាយឬធ្វើកិច្ចការមនុស្សធម៌ ជាមួយប្រជាពលរដ្ឋក្នុងមូដ្ឋានដែលកំពុងជួបបញ្ហារងគ្រោះឬឧប្បទ្ទវហេតុផ្សេង ឲ្យបានប្រសើរឡើងមួយកម្រិត ទាំងនេះស ឲ្យឃើញពីការស្រឡាញ់រាប់អាន សាមគ្គីភាព ហើយនិងមនុស្សធម៌ក្នុងនាមយើងជាមនុស្សជាតិ និងជាអាជ្ញាធរមូលដ្ឋាន។
គួរបញ្ជាក់ថា ប្រជាពរដ្ឋទាំង80គ្រួសារខាងលើក្នុង១គ្រួសារទទួលបាន អង្ករ2បេស្មើនឹង50គក៕