Breaking News

អាណិតណាស់ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ដឹកម៉ូយតាំងពីខេត្តកំពង់ចាមមកភ្នំពេញចាញ់ល្បិចជនសង្ស័យយកម៉ូតូនិងទូរស័ព្ទរបស់គាត់ជិះរត់គេចខ្លួនបាត់

ភ្នំពេញ ៖បុរសវ័យចំណាស់ម្នាក់ចាញ់ល្បិចបោកប្រាស់របស់ជនសង្ស័យអស់ម៉ូតូ ទូរសព្ទ័ នឹងលុយពីខ្លួន ដោយជនសង្ស័យបានរៀបរាបធ្វើជាស្គាល់គ្នាជាមួយជនរងគ្រោះប្រាប់ថាមានបងប្អូនគ្រោះថ្នាក់ចរាចរណ៍ព្យាលនៅមន្ទីរពេទ្យបាធាយឥឡូវចេញមករកម៉ូតូឌុបជិះទៅដកលុយនៅភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២០នាទីព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចការ៉ាស់សាំងតេលា ផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីជនរងគ្រោះឈ្មោះ កុង គឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអណ្តូងស្វាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបររត់ម៉ូតូ ត្រូវបានបុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា ឆបោកយកម៉ូតូរបស់គាត់ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ទូរសព្ទOppo ១គ្រឿង និងលុយដែលនៅជាប់ទូរសព្ទនោះ ៣ម៉ឺនរៀល 

ក្រោយជនសង្ស័យរូបនោះ បានឲ្យគាត់ឌុបចេញពីស្រុកបាធាយ មកភ្នំពេញ ក្នុងតម្លៃ ៨ម៉ឺនរៀល ហើយបុរសនោះ ក៏សុំបើកម៉ូតូ គាត់ក៏ឲ្យបើកព្រោះគិតថាស្គាល់គ្នាដែរ ។ លុះពេលមកដល់ភ្នំពេញ ត្រង់ចំណុចការ៉ាស់សាំងតេលាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យជនសង្ស័យឈប់ម៉ូតូហើយក៏ខ្ចីទូរសព្ទគាត់ ថាតេទៅម្តាយ ដើម្បីដកលុយ គាត់ក៏ចុះពីលើម៉ូតូទៅសួរអ្នកចាក់សាំង ម្តុំនឹងមានកន្លែងដកលុយABA ដែរទេ ស្រាប់តែងាកមកវិញ បាត់ជនសង្ស័យនិងម៉ូតូរបស់គាត់ រួមទាំងទូរសព្ទតែម្តង ទើបគាត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ស្វែងរកជនសង្ស័យនិងម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ បិតតែមរូបឥន្ទ្រីនៅរបាំងមុខខាងស្តាំហើយពុំចាំស្លាកលេខ។

បន្ទាប់ពីដាក់ពាក្យបណ្តឹងហើយជនរងគ្រោះបានហៅម៉ូតូឌុបជិះទៅបេនឡានដើម្បីជិះរថយន្តឈ្នួលត្រលប់ទៅស្រុករបស់គាត់វិញ៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *